គ្រូ PSG ជឿជាក់​ថា Real Madrid នឹង​ឈ្នះ Barcelona

  • 2017-12-22 04:17:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Unai Emery គ្រូ​បង្គោល​ក្លឹប​អ្នក​មាន​បារាំង Paris Saint-Germain (PSG) បាន​និយាយថា Real Madrid មាន​ភាគរយ​ខ្ពស់​ជាង Barcelona ក្នុង​ជំនួប El Clasico ចុង​សប្ដាហ៍​នេះ។ លោក​ជឿជាក់​យ៉ាង​ដូច្នេះ ដោយ​សម្អាង​ថា Real Madrid ជា​ក្រុម​ម្ចាស់​ផ្ទះ។

លោក Emery ដែល​នឹង​ត្រូវ​ដឹកនាំ PSG ប៉ះ Real នៅ​វគ្គ​១៦ក្រុម​ចុងក្រោយ បាន​និយាយ​ប្រាប់​វិបសាយ​កីឡា​អេស្ប៉ាញ Marca ថា៖

"ពួកគេ (Real Madrid) ចាញ់​ពិន្ទុ​ច្រើន​មែន តែ​ការ​ប្រកួត​ថ្ងៃ​សៅរ៍​នេះ ពួក​គេ​មាន​សង្ឃឹម​ឈ្នះ​ច្រើន​ជាង។ ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ គឺ​ពិត​ជា​សំខាន់​នៅ El Clasico។ ជាង​នេះ​ទៅ​ទៀត Real Madrid ត្រូវ​ការ​ឈ្នះ ដើម្បី​បន្ត​ក្ដី​សង្ឃឹម​នៅ La Liga។ ពួកគេ​ត្រូវ​ការ ៣ពិន្ទុ​ជា​ចាំបាច់​បំផុត។ ទោះ​បី​ពួកគេ​ចាប់​ផ្ដើមរ​ដូវកាល​មិន​ល្អ ប៉ុន្តែ​មិន​មែន​មានន័យ​ថា​ពួក​គេ​នៅ​តែ​មិន​ល្អ​នៅ​ពាក់​កណ្ដាល​រដូវកាល​នោះទេ។ ពេល​ការ​ប្រកួត​សំខាន់​មក​ដល់ ខ្ញុំ​ជឿ​ថា​ពួក​គេ​នឹង​លេង​បាន​ល្អ"។

Real Madrid នឹង​បើក​ទ្វារ​កីឡដ្ឋាន Santiago Bernabeu ស្វាគមន៍​ក្រុម​គូ​ប្រជែង Barcelona នា​ម៉ោង ៧យប់ ថ្ងៃសៅរ៍​ស្អែក​នេះ។

តើ Real នឹង​បន្ថយ​គម្លាត​នាំមុខ​របស់ Barca បាន​ដែរ​ឬអត់? ចូលរួម​ផ្ដល់​យោបល់​ទាំងអស់គ្នា ក្នុង​ប្រអប់ comment ខាងក្រោម៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;