Real Madrid មាន​ភាគរយ​ចាញ់​ទ្វេដង នៅ​ពេល Isco មិន​បាន​លេង​ជម្រើស​១១នាក់​ដំបូង

  • 2017-12-26 04:30:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​យោង​តាម​ស្ថិតិ​របស់​វេបសាយ Marca បាន​បង្ហាញ​ថា ក្រុម​អធិរាជ​ស Real Madrid មាន​ភាគរយ​ចាញ់​ទ្វេដង ប្រសិនបើ​តារា​ឆ្នើម Isco មិន​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​លេង​ជា​ជម្រើស​១១​នាក់​ដំបូង។

ក្នុង​ចំណោម ១៥៥​ប្រកួត ដែល​មាន​វត្តមាន​របស់ Isco, ក្រុម Real Madrid ឈ្នះ ១១៦ ​លើក ស្មើ ២៣ លើក និង​ចាញ់ ១៣ លើក ធ្វើឲ្យ​ភាគរយ​ដែល​ទទួល​បរាជ័យ​គឺ ៨​ភាគរយ។ ក្នុង​នោះ Isco លេង​ពេញ៩០​នាទី បាន ៥៧​ប្រកួត និង មិន​ពេញ​៩០នាទី ចំនួន ៩៨​ប្រកួត។

ចំណែក ៩៣​ប្រកួត ដែល Isco មិន​ជាប់​ជា​ជម្រើស ១១នាក់​ដំបូង Real Madrid ឈ្នះ ៦៥ ​លើក ស្មើ ១៥ លើក និង ចាញ់ ១៣ ប្រកួត នាំ​ឲ្យ​ភាគរយ​ចាញ់ មាន ១៤​ភាគរយ។ ក្នុង​នោះ Isco ត្រូវ​បាន​ប្ដូរ​ចូល​លេង​ពី​កៅអី​បម្រុង​ចំនួន ៦៥ ​លើក។

គួរ​រំឭក​ថា Isco មិន​ត្រូវ​បាន​លោក Zidane គ្រូ​បង្វឹក Real Madrid ដាក់​ឲ្យ​ចូល​លេង​ឡើយ កាលពី​ជំនួប​ដែល Real ចាញ់ Barcelona ០-៣។ លើស​ពី​នេះ អតីត​កីឡាករ​របស់ Malaga ដដែល ក៏​មិន​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​លេង​ដូចគ្នា កាលពី​ជំនួប​រវាង​ក្រុម​ទាំងពីរ ដែល Real ចាញ់ ៣-២ នៅ​រដូវកាល​មុន ព្រមទាំង​បរាជ័យ ៤-០ កាល​ពី ២ឆ្នាំ​មុន​ផង​ដែរ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;