បិសាច​ក្រហម តាម​ស្មើ Burnley ទាំង​ត្រដាបត្រដួស​ក្នុង​ដី​ខ្លួនឯង

  • 2017-12-27 02:07:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បិសាច​ក្រហម Manchester United តាម​ត្រឹម​ស្មើ​ក្រុម Burnley ២-២ នៅកីឡដ្ឋាន Old Trafford របស់​ខ្លួន កាលពី​យប់មិញ ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី២០ នៃPremier League។

ក្រុម​ភ្ញៀវ Burnley បាន​ស៊ុត​នាំ​មុខ ២គ្រាប់​នៅ​តង់​ទី១ ដោយ​កីឡាករ Ashley Barnes (នាទី ៣) និង Steven Defour (នាទី ៣៦)។ ចូល​តង់ទី២ ខ្សែ​ប្រយុទ្ធ​បម្រុង Jesse Lingard ដែល​ប្ដូរ​ចូលជំនួស Zlatan Ibrahimovic បាន​ស៊ុត​សង​១គ្រាប់​នៅ​នាទី ៥៣ មុន​បន្ថែម​គ្រាប់​ទី២ នៅ​នាទី ៩០+១។

Lingard អបអរ​ក្រោយ​ស៊ុត​តាម​ស្មើ​ចុងម៉ោង
ទោះ​បាន​ត្រឹម ១ពិន្ទុ ប៉ុន្តែ​ក្រុម​លោក Jose Mourinho នៅ​តែ​អាច​រក្សា​ចំណាត់ថ្នាក់​លេខ២ ក្នុង​តារាង​បាន​ដដែល តាម​ពី​ក្រោយ​ក្រុម​កំពូល​តារាង Man City ១២ ពិន្ទុ និង​លើស​ក្រុម​លេខ៣ Chelsea ១ពិន្ទុ។ ចំណែក Burnley ឈរ​លេខ ៧ មាន ៣៣ពិន្ទុ។

លទ្ធផល​គូ​ទាំង​អស់​កាលពី​យប់មិញ៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;