NASA ស្គាល់​ភ្នំភ្លើង​ដែល​អាច​ជា​អាវុធ​ប្រល័យ​ជីវិត​លើ​លោក ដូច​ការ​ធ្លាក់​អាចម៍​ផ្កាយ​

  • 2017-12-28 03:41:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គេ​បាន​ដឹង​ហើយ​ថា ការ​ធ្លាក់​អាចម៍​ផ្កាយ អាច​បង្ក​ជា​ការ​ផុត​ពូជ​នៃ​ជីវិត​ដែល​កំពុង​រស់នៅ​លើ​ផែនដី​បាន ប៉ុន្តែ​បន្ទុះ​ភ្នំភ្លើង​ក៏​អាច​ធ្វើឲ្យ​វិនាស​សាប​សូន្យ​នូវ​ជីវិត​នានា​ផង​ដែរ។ ជាក់​ស្ដែង ​ទីភ្នាក់ងារ​អវកាស NASA បាន​រក​ឃើញ​ទីតាំង​ភ្នំភ្លើង ដែល​មាន​អានុភាព​អាច​សម្លាប់​ជីវិត​លើ​ភព​ផែនដី​នេះ​​បាន។

ឧទ្យានជាតិ Yellowstone
យោង​តាម​វេបសាយ Seeker បាន​ឲ្យដឹង​ថា ឧទ្យានជាតិ Yellowstone ស្ថិត​នៅ​សហរដ្ឋ​អាមេរិក បាន​បង្កប់​នូវ​សកម្មភាព​ភ្នំភ្លើង ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​នៅ​លើ​ផែនដី​បាន ព្រោះតែ​​បន្ទុះ​ភ្នំភ្លើង​នេះ បង្កើន​បាន​ជា​អនុភាព​នៃ​បន្ទុះ​ភ្នំភ្លើង ២០​បូក​បញ្ចូលគ្នា។

តាម​ប្រភព​ដដែល បន្ទុះ​ភ្នំភ្លើង​មួយ​អាច​ព្រួស​ផ្សែង និង​ផេះ ទំហំ ១០០០ គីឡូម៉ែត្រ​គូប ដែល​អាច​ធ្វើឲ្យ​បាំង​ពន្លឺ​ព្រះអាទិត្យ​ដែល​ចាំង​មក​លើ​ផែនដី ព្រមទាំង​ធ្វើឲ្យ​សីតុណ្ហភាព​ចុះ​ត្រជាក់​ផង​ដែរ។ ការ​ផ្លាស់ប្ដូរ​នេះ អាច​ធ្វើឲ្យ​ជីវៈ​ច្រើន​ប្រភេទ ស្លាប់​បាន​៕

ប្រភព៖ Seeker ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;