ម្ចាស់មេដាយ​ស៊ីហ្គេម ៣រូប ឡើង​សង្វៀន​ប្រកួត​ចុង​សប្ដាហ៍​នេះ

  • 2017-12-29 09:57:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម្ចាស់​មេដាយ​ស៊ីហ្គេម​ ឡៅ​ ចិត្រា​ ឃីម​ ឌីម៉ា​ និង​ វ៉ាន់​ វឿន​ នឹង​ឡើង​តតាំង​ជា​មួយ​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ​ និង​ឡាវ នា​ចុង​សប្ដាហ៍​នេះ។

នៅល្ងាច​ថ្ងៃ​សុក្រ​នេះ ឡៅ​ ចិត្រា​ ប៉ះ​ជា​មួយ​ជើង​ខ្លាំង​មក​ពី​ប្រទេស​ឡាវ​ Thanupetch Yayamuaythai​ ក្នុង​ប្រភេទ​ទម្ងន់​ ៦០​គីឡូក្រាម​ នៅ​សង្វៀន​បាយ័ន​ ស្ទឹង​មានជ័យ​ ចាប់​ពី​ម៉ោង​ ៧យប់។​

ឡៅ ចិត្រា វាយ​ឈ្នះ​គូប្រកួត​នៅ​ស៊ីហ្គេម ២០១៧
ចំណែក​ ឃីម​ ឌីម៉ា​ នឹង​ត្រូវ​ប៉ះ​ជា​មួយ​ Pha Yaklek​ ក្នុង​ទម្ងន់​ ៦៣,៥​គីឡូក្រាម​ នៅ​ថ្ងៃ​សៅរ៍ ទី៣០​ ស្អែក​នេះ​វេលា​ម៉ោង​ ៨យប់​ នៅ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍។
ឃីម ឌីម៉ា ពេល​ឈ្នះ​មេដាយ​មាស​នៅ​ស៊ីហ្គេម

រីឯ វ៉ាន់​ វឿន​ ឬ​ សុខ​ ទូ​ ក៏​ឡើង​សង្វៀន​ដែរ​ ដោយ​ត្រូវ​ប៉ះ​ជើង​ខ្លាំង​ថៃ​ Superbas​ ទម្ងន់​ ៥៤គីឡូក្រាម​ នៅ​ PNN​ ថ្ងៃ​អាទិត្យ​ ទី៣១ ធ្នូ ចាប់​ពី​ម៉ោង​៥ល្ងាច​តទៅ។​

វ៉ាន់ វឿន (ក្រហម) ពេលប្រកួត​នៅស៊ីហ្គេម

ក្រៅ​ពី​ជើង​ខ្លាំង​ទាំង​៣នាក់​នេះ​ ក៏​មាន​អ្នក​ប្រដាល់​ជួរ​មុខ​របស់​កម្ពុជា​ដូច​ជា​ ឡៅ​ ចន្រ្ទា​ ឡុង​ សុភី​ រឿង​ សោភ័ណ្ឌ​ អ៊ុង​ វិរៈ​ ថុល​ មករា​ ហ៊ឹម​ សេរី​ ម៉ង​ សាម៉េត​ យ៉េន​ ឌីណា​ ឆៃ​ សារ៉ា​ ពេជ្រ ស៊ីហា​ នឹង​ត្រូវ​ឡើង​សង្វៀន​ នា​ចុង​សប្ដាហ៍​នេះ​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី
;