លោក គីម ជុងអ៊ុន ថា​​តុលោក មាន​ប៊ូតុង​នុយក្លេអ៊ែរ

  • 2018-01-02 02:06:44
  • ចំនួនមតិ

ចន្លោះមិនឃើញ

មេដឹកនាំ​កូរ៉េ​ខាងជើង លោក គីម ជុងអ៊ុន បាន​ថ្លែង​សុន្ទរកថា នៅ​ថ្ងៃ​ចូលឆ្នាំ​សកល​កាលពី​ម្សិលមិញ​ដោយ​អះអាង​ថា លោក​មាន​ប៊ូតុង​នុយក្លេអ៊ែរ​មួយ នៅលើ​តុ​របស់​លោក ហើយអាច​វាយ​ប្រហារ​អាមេរិក​ទាំងមូល។ ប៉ុន្តែ​លោក​បញ្ជាក់​ថា នឹងមិន​ចុច​ប៊ូតុង​នោះ​ឡើយ ប្រសិន​បើ​ពុំមាន​ការ​គំរាម។

លោក គីម ជុងអ៊ុន បាន​ប្តេជ្ញា​ថា ក្នុងឆ្នាំ​២០១៨​នេះ នឹង​ផ្តោត​ទៅលើ​ការ​ផលិត​ក្បាល​គ្រាប់ និង​មីស៊ីល​នុយក្លេអ៊ែរ។ ប៉ុន្តែ​លោក​គូស​បញ្ជាក់​ថា កូរ៉េ​ខាងជើង ស្រឡាញ់​សន្តិភាព និងជា​មហា​អំណាច​នុយក្លេអ៊ែរ​ដែលមាន​ទំនួល​ខុសត្រូវ ហើយ​មិន​វាយ​ប្រហារ​នុយ​ក្លេអ៊ែរ​ឡើយ ប្រសិន​បើមិន​មាន​កម្លាំង​ឈ្លានពាន​ណា ធ្វើឲ្យ​ប៉ះពាល់​អធិបតេយ្យ ឬ​ផលប្រយោជន៍​កូរ៉េ​ខាងជើង​ទេ​នោះ។

ទន្ទឹម​នឹងនេះ លោក​​ក៏បាន​ប្រកាស​បើក​ទ្វារ​ចរចា​ជាមួយ​កូរ៉េ​ខាងត្បូង​ផងដែរ។ លើសពី​នេះ​ទៀត លោកនឹង​ពិចារណា បញ្ជូន​ប្រតិភូ​កូរ៉េ​ខាងជើង ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Winter Olympics នៅ​កូរ៉េ​ខាងត្បូង នា​ខែក្រោយ​នេះ​ទៀតផង៕


ប្រភព៖ Washingtonpost ប្រែ​សម្រួល៖ សំភី