៧មករា ឆ្នាំនេះ ធ្វើ​ឡើង​ធំ​ជាង​ឆ្នាំ​មុនៗ

  • 2018-01-02 10:44:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខួបលើកទី៣៩ នៃទិវាជ័យជម្នះ ៧ មករា នឹងត្រូវ​ប្រារព្ធ​ឡើង នៅថ្ងៃអាទិត្យ ទី៧ មករា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌល​កោះពេជ្រ រាជធានី​ភ្នំពេញ ដោយ​​មានអ្នកចូលរួមជិត ៥ម៉ឺននាក់ ច្រើន​ជាង​ឆ្នាំ​មុនៗ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក មាន ចាន់យ៉ាដា អភិបាល​រង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​កិច្ចប្រជុំរៀបចំកិច្ចការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ កាលពីព្រឹកថ្ងៃទី២ ខែមករា​នេះ។

លោក មាន ចាន់យ៉ាដា បាន​បន្ថែម​ថា ក្នុងចំណោមមហាជន ដែលគ្រោងនឹងចូលរួមទិវា​រម្លឹក​ខួបថ្ងៃជ័យ​ជម្នះ ៧មករា ជិត ៥ម៉ឺននាក់នោះ មាន​ជាង ២ម៉ឺននាក់ មកពី​តាម​បណ្តា​ខណ្ឌទាំង ១២ ក្នុង​រាជធានីភ្នំពេញ។

តាមគម្រោង ពិធីរម្លឹក​ខួបលើកទី៣៩ នៃទិវា​ជ័យជម្នះ ៧ មករា នឹងត្រូវ​ប្រារព្ធឡើង​ក្រោម​អធិបតីភាព​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា។

គួរ​រំលឹក​ថា ជារៀងរាល់ឆ្នាំ ពិធីរម្លឹក​ថ្ងៃជ័យជម្នះលើ​ខ្មែរក្រហម​នេះ តែងតែ​ប្រារព្ធ​មេទ្ទិញ នៅទីស្នាក់ការ​កណ្តាលគណបក្ស​ប្រជាជន​កម្ពុជា ​ដោយមានអ្នកចូលរួមជាមេដឹកនាំកំពូលៗ​របស់​គណបក្ស​ប្រជាជនកម្ពុជា៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;