ទូរសព្ទ​តម្លៃ​ត្រឹម​៣០​ដុល្លារ ដើរ​ដោយ Android Oreo គ្រោង​ចេញ​លក់​នៅ​ឥណ្ឌា

  • 2018-01-03 09:08:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Google គ្រោង​នឹង​បញ្ចេញ​លក់​ទូរសព្ទ​ម៉ាក Android Go លើក​ដំបូង​របស់​ខ្លួន នៅ​លើ​ទីផ្សារ​របស់​ប្រទេស​កំពុង​អភិវឌ្ឍ។ Android Go មាន​តម្លៃ​ត្រឹមតែ ៣១​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Oreo ដែល​ស្មាតហ្វូន​កំពូល​ៗ​មួយ​ចំនួន​មិន​ទាន់​ទទួល​បាន​ការ​ធ្វើ​កំណែ Update ទៅ​កាន់​ប្រព័ន្ធ​ដំណើរការ​ជំនាន់​នេះ​នៅ​ឡើយ។

Android Go ត្រូវ​បាន​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន Micromax របស់​ឥណ្ឌា ដោយ​ចាប់​ដៃ​គូ​ជាមួយ Google ។ វា​នឹង​បង្ហាញ​ខ្លួន​នៅ​លើ​ទីផ្សារ​ប្រទេស​ឥណ្ឌា​នៅ​ចុង​ខែ​មករា​នេះ។ លក្ខណៈ​សម្បត្តិ​របស់​ទូរសព្ទ​ម៉ាក​ថ្មី​នេះ មាន​ដូចជា RAM ទំហំ 512-1GB អង្គ​ផ្ទុក​ទិន្នន័យ 8GB និង​ឈិប​ដែល​ផលិត​ដោយ​ក្រុមហ៊ុន Qualcomm និង MediaTek ។

Google បាន​អះអាង​ថា​ ប្រព័ន្ធ​ដំណើរការ Android Oreo នៅលើ​​ស្មាតហ្វូន​តម្លៃ​៣១ដុល្លារ​នេះ គឺ​ធ្វើឡើង​យ៉ាង​ពិសេស​សម្រាប់​តែ​វា​ប៉ុណ្ណោះ ដើម្បី​ជួយ​ឲ្យ​កម្មវិធី​ផ្សេងៗ​ដំណើរការ​បានល្អ​ជាមួយ Specs កម្រិត​ទាប​របស់​វា។

ក្រៅពី​ឥណ្ឌា មក​ទល់​ពេល​នេះ Google មិន​ទាន់​បញ្ជាក់​ពី​ការ​ចេញ​លក់ Android Go នៅ​លើ​ទីផ្សារ​ប្រទេស​ដទៃ​ នៅ​ឡើយ​ទេ៕

ប្រភព៖ Bgr ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;