ចូល៥​នាទី Diego Costa រក​បាន​១គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​ជាថ្មី​នៅ At. Madrid

  • 2018-01-04 01:13:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Diego Costa មិន​បាន​ចំណាយ​ពេល​យូរ​ឡើយ ក្នុង​ការ​រក​គ្រាប់​បាល់​ទី​មួយ​របស់​ខ្លួន បន្ទាប់ពី​ផ្ទេរពី Chelsea ទៅ​កាន់ Atletico Madrid ។ ខ្សែ​ប្រយុទ្ធ​រូប​នេះ រក​បាន​១គ្រាប់​ភ្លាមៗ ក្រោយ​ត្រូវ​ប្ដូរ​ចូល បាន​ត្រឹម​តែ ៥នាទី​ប៉ុណ្ណោះ និង​ជា​គ្រាប់​ទី៤ ជួយ​ឲ្យ​ក្រុម At. Madrid យក​ឈ្នះ​ម្ចាស់​ផ្ទះ Lleida Esportiu ដោយ​លទ្ធភល ០-៤ នៅ​ក្នុង​ជើង​ទី​មួយ វគ្គ ១៦​ក្រុម​ចុងក្រោយ ពានរង្វាន់ Copa del Rey យប់មិញ​។

Costa បាន​ប្ដូរ​ចូល​ក្នុង​នាទី​៦៤ និង​រក​បាន​គ្រាប់​បាល់​ដំបូង​នៅ​នាទី​៦៩ ក្នុង​នាម​ជា​កីឡាករ​របស់ At. Madrid សាជាថ្មី។ កីឡាករ​សញ្ជាតិ​ប្រេស៊ីល​ដដែល បាន​ចាកចេញ​ពី At. Madrid រយៈ​ពេល​ជាង ៣ឆ្នាំ ពោល​គឺ​ក្រោយ​ចប់​រដូវ​កាល​២០១៣-១៤។

សូម​បញ្ជាក់​ថា កីឡាករ​វ័យ២៩ឆ្នាំ​ខាងលើ បាន​ផ្ទេរ​ពី​ក្រុម​តោខៀវ ក្នុង​ទឹក​ប្រាក់ ៦៦​លាន​អឺរ៉ូ ឬ​ជិត ៨០លាន​ដុល្លារ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;