ឌីជេ អាលីយ៉ា បកស្រាយ​រឿង​បង្ហោះ​រូប​អាក្រាត​លើ​ហ្វេសប៊ុក

  • 2018-01-04 04:54:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​យប់​មិញ នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​ឌីជេ អាលីយ៉ា ត្រូវ​គេ​សង្កេត​ឃើញ​​ថា​មាន​ការ​បង្ហោះ​រូប​អាក្រាត​មួយ​សន្លឹក ដែល​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​គាំទ្រ។ យ៉ាង​ណា​មិញ រូបថត​មួយ​សន្លឹក​នេះ​ត្រូវ​បាន​លុប​ចោល​វិញ​ភ្លាមៗ ក្រោយ​បង្ហោះ​មិន​បាន​ប៉ុន្មាន​នាទី​ផង។

រូប​ដែល អាលីយ៉ា បង្ហោះ​កាល​ពី​​យប់​មិញ
ពាក់ព័ន្ធ​នឹង​បញ្ហា​ខាង​លើ ឌីជេ អាលីយ៉ា បាន​ធ្វើ​ការ​ស្រាយ​បំភ្លឺ​ថា រូប​នេះ​មិនមែន​មាន​អ្នក​លួច​គណនី​នាង​បង្ហោះ​​នោះ​ទេ គឺ​នាង​បង្ហោះ​ដោយ​ខ្លួន​ឯង ដោយ​សារ​តែ​នាង​ជា​មនុស្ស​ចូលចិត្ត​សិល្បៈ​បែប​បស្ចិម​ប្រទេស។ ប៉ុន្តែ​មិន​ដឹង​ជា​យ៉ាង​ម៉េច ក៏​ត្រូវ​ហ្វេសប៊ុក​លុប​ចោល​វិញ​ភ្លាមៗ។ "ខ្ញុំ​អត់​បាន​លុប​ទេ ប៉ុន្តែ​ហ្វេសប៊ុក​ផ្អឹប​ទុក​សិន​ដោយ​ពាក់​ព័ន្ធ​នឹង​កម្មសិទ្ធិ​បញ្ញា ឥឡូវ​ខ្ញុំ​ផុស​លែង​បាន​ហើយ ទាល់​តែ​២​ថ្ងៃ​ទៀត​ទើប​អាច​ផុស​បាន​វិញ" អាលីយ៉ា និយាយ៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;