រឿង​ក្នុង​ស្រុក​មួយ គ្រោង​ដាក់​បញ្ចាំង​ជា​ថ្មី ក្រោយ​ទទួល​បានជោគជ័យ

  • 2018-01-06 06:44:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ពី​ទទួល​បាន​ពាន​រង្វាន់​ចំនួន​៤ ​ពី​មហោស្រព​ភាពយន្ត​ជាតិ​​លើក​ទី​៥ កាល​ពី​ថ្ងៃ​ ទី​១០​ ខែធ្នូ ឆ្នាំ​ ២០១៧ កន្លង​ទៅ​ ភាពយន្ត​ខ្នាត​ធំ​រឿង​ "តម្លៃ​ស្នេហ៍​" ដែល​នាំ​ចូល​ដោយ​ "ពូ​ព្រហ្ម"​ ត្រៀម​ដាក់​បញ្ចាំង​ជា​ថ្មី​ម្ដង​ទៀត​។

លោក ព្រំ សិលា អ្នក​ចាត់​ការ​ទូទៅ​របស់​ ពូ​ព្រហ្ម​ បាន​ឲ្យ​ដឹង​ថា នេះ​គឺ​ជា​កិត្តិយស​មួយ​​​សម្រាប់​ ពូ​ព្រហ្ម ​​ដែល​ទទួល​បាន​សិទ្ធិ​ចែក​ចាយ​​​រឿង​ "តម្លៃ​ស្នេហ៍​" សម្ដែង​ដោយ​កញ្ញា ស៊ិន យូប៊ីន​ ​ទើប​តែ​ទទួល​បាន​ពាន​រង្វាន់​ជា​តារា​ស្រី​​ឆ្នើម​។ បន្ថែម​ពី​នេះ​លោក​ថា "ពូ​ព្រហ្ម" នឹង​បន្ត​លើក​ស្ទួយ​ និង​ជំរុញ​ការ​ផ្សព្វ​ផ្សាយ​ផ្សាយ​ភាពយន្ត​​ខ្មែរ​ ឲ្យ​ទទួល​បាន​ការ​គាំ​ទ្រ​ពីសំណាក់​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ។

«បាទ​នៅ​ថ្ងៃ​ដាក់​​បញ្ចាំង​​សារជាថ្មី​នេះ​ដែរ​​ ដើម្បី​បង្កើន​វិសាល​ភាព​ដល់​អ្នក​គាំ​ទ្រ​ និង​ឲ្យ​តម្លៃ​ដល់​ភាព​យន្ត​ខ្មែរ​ កញ្ញា ស៊ិន យូប៊ីន ព្រម​ទាំង​តារា​សម្ដែង​ ក្នុង​រឿង​តម្លៃ​ស្នេហ៍​ នឹង​ធ្វើ​ទស្សនកិច្ច​​នៅ​រោង​កុន​នា​នា​ទាំង​នៅ​ភ្នំពេញ​ និង​ខេត្ត​សៀមរាប​»។ លោក ព្រំ សិលា ថ្លែង​។

រឿង​តម្លៃ​ស្នេហ៍​ នឹង​ដាក់​​បញ្ចាំង​គ្រប់​រោង​ភាពយន្ត​ទំនើប​ៗ​​​នៅ​រាជធានី​ភ្នំពេញ និង ខេត្ត​សៀមរាប​​នៅ​ថ្ងៃ​ទី ១៨ និង ១៩ ខែ មករា ឆ្នាំ ២០១៨ ខាង​មុខ​នេះ​ហើយ​៕

ប្រភព៖ Sabay News អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី
;