មាន​ផ្ទៃពោះ​ក្អួត​ច្រើន ស្ត្រី​គួរ​ធ្វើ​ដូចម្ដេច?

  • 2018-01-06 09:02:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិនជា​អ្នក​ចង់​បំបាត់​អាការៈ​ក្អួត​ក្នុង​ពេល​មាន​ផ្ទៃពោះ អ្នក​អាច​សាកល្បង​តាម​វីធី​ទាំងឡាយ​ខាងក្រោម​នេះ​។

១- ដំបូង​អ្នក​គួរតែ​រក្សា​អារម្មណ៍​ឲ្យ​ស្ងប់ ទើប​អាច​ធ្វើ​ឲ្យ​អាការៈ​នេះ​ធូរ​ស្បើយ​បាន។ ម្យ៉ាងទៀត ការ​ក្អួត​នេះ យ៉ាង​យូរ​៣ខែ​បាត់​ហើយ។ ដូចនេះ អ្នក​គួរតែ​ប្រាប់​ខ្លួន​ឯង​ថា អ្នក​អាច​ធ្វើ​បាន ក្នុង​៣ខែ​នេះ។ ការ​ធ្វើ​បែប​នេះ នឹង​ជួយ​ធ្វើ​ឲ្យ​ចិត្ត​អ្នក​ស្ងប់​បាន។

២- អ្នក​គួរតែ​ចេះ​បង្វែរ​អារម្មណ៍​របស់​អ្នក ដោយ​កុំ​គិតតែ​រឿង​ក្អួត​នេះ​ឲ្យ​សោះ។ ការ​ធ្វើបែប​នេះ នឹង​អាច​ធ្វើឲ្យ​អ្នក​ពុំ​សូវ​ក្អួត​ញឹកញាប់​ឡើយ។

៣- អ្នក​អាច​ពិសា​អាហារ​ដែល​អ្នក​អាច​បរិភោគ​បាន ដោយ​ពេល​ឃើញ​មិន​ចង់​ក្អួត។ ប៉ុន្តែ បើ​យក​ល្អ អ្នក​គួរតែ​បរិភោគ​ឲ្យ​បាន​គ្រប់​មុខ​នៅ​ពេល​ដែល​ទើប​នឹង​មាន​ផ្ទៃពោះ។ ការ​ញ៉ាំ​គ្រប់​មុខ​នេះ នឹង​ធ្វើឲ្យ​កូន​អាច​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់។

៤- អ្នក​គួរតែ​សម្រាក​ឲ្យ​បាន​ច្រើន ព្រោះ​មាន​តែ​ការ​សម្រាក​នេះ​ទេ ទើប​ធ្វើឲ្យ​អ្នក​មាន​កម្លាំង ហើយ​មិន​សូវ​កើត​មាន​អាការៈ​ចង់​ក្អួត​នេះ​ញឹកញាប់​៕


ប្រភព៖ Sabay News ប្រែ​សម្រួល៖ លាភ.