កែវ រំចង់ កំណត់​រយៈ​ពេល​ដើម្បី​ឲ្យ​សមត្ថភាព​ដូច​ដើម

  • 2018-01-10 03:34:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​ជើង​ខ្លាំង​ និង​ជា​អ្នក​ប្រដាល់​ជួរ​មុខ​របស់​កម្ពុជា​ កែវ​ រំចង់​ បាន​ប្រាប់​ថា​ ប្រសិនបើ​ខ្លួន​ឡើង​សង្វៀន​ប្រហែល​ ៤-៥​ ប្រកួត​ទៀត​ នោះ​សមត្ថភាព​អាច​នឹង​ដូច​ដើម​វិញ​ ដោយ​ការ​ប្រឹងប្រែង​ជា​ប្រចាំ។​

កែវ​ រំចង់​ បាន​ឲ្យ​ដឹង​ថា​ ការ​ចូល​ប្រកួត​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ​ ទាំង​សមត្ថភាព​ និង​ភាព​រហ័សរហួន​នៅ​មិន​ទាន់​បាន​ល្អ​ដូច​ពី​មុន​ទេ​។ អ្នក​មក​ពី​បាត់ដំបង​ខាង​លើ​បន្ត​ថា​ ការ​វ៉ៃ​ក្នុង​ប្រភេទ​ទម្ងន់​ ៧៥​គីឡូក្រាម​ ​ជា​ទម្ងន់​ធំ​ និង​ពិបាក​ណាស់​ ហើយ​សុខភាព​ក៏​មិន​សូវ​ល្អ​ទៀត​ ដែល​ខុស​ពី​មុន​វ៉ៃ​ត្រឹម​៧០គីឡូក្រាម​ ដែល​មាន​ភាព​ងាយ​ស្រួល​ជាង​នេះ។​ បច្ចុប្បន្ន​ អ្នក​ប្រដាល់​រូប​នេះ​នៅ​តែ​ព្យាយាម​សម្រក់​ទម្ងន់ និង​ហ្វឹកហាត់​ជា​​ប្រចាំ​។​ ដូច​នេះ​មិន​យូរ​ទេ ​សមត្ថភាព​ប្រកួត​អាច​នឹង​ល្អ​ដូច​ដើមវិញ។​

កែវ​ រំចង់​ ជា​កីឡាករ​ល្បីឈ្មោះ​របស់​កម្ពុជា​ដែល​ធ្លាប់​ឆ្លងកាត់​សង្វៀន​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ជាច្រើន​ប្រកួត​មក​ហើយ។​ កីឡាករ​រូប​នេះ​ទើប​តែ​វិល​ចូល​សង្វៀន​បាន​មួយ​ប្រកួត​នោះ​ទេ​ ក្រោយ​មាន​របួស​ដួល​ម៉ូតូ​ ធ្វើឲ្យ​អាក់ខាន​ឡើង​បង្ហាញ​មុខ​អស់​រយៈ​ពេល​ជា​យូរ​​ ហើយ​គេ​នឹង​ត្រូវ​ប្រកួត​លើក​ទី២​ចុង​ខែ​មករា​នេះ៕​

ប្រភព៖ Sabay News អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី
;