បើ​រក​ឃើញ​យន្តហោះ MH370 ក្រុមហ៊ុន​អាមេរិក​មួយ​នឹង​ទទួល​បាន ៥០​លាន​ដុល្លារ

  • 2018-01-10 09:57:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម៉ាឡេស៊ី បាន​ចុះ​កិច្ច​សន្យា​តម្លៃ ៥០​លាន​ដុល្លារ ជាមួយ​នឹង​ក្រុមហ៊ុន​រុក​រក​របស់​អាមេរិក​មួយ​ឈ្មោះ Ocean Infinity ដើម្បី​ស្វែង​រក​យន្តហោះ MH370 ដែល​បាត់​ខ្លួន​កាល​ពី​ឆ្នាំ​២០១៤។

បើ​តាម​កិច្ច​សន្យា​ដែល​បាន​ធ្វើ​នៅ​ថ្ងៃ​នេះ (១០ មករា ២០១៨) បញ្ជាក់​ថា ទឹក​ប្រាក់​ចំនួន ៥០​លាន​ដុល្លារ ត្រូវ​ប្រគល់​ឲ្យ​ក្រុមហ៊ុន Ocean Infinity លុះ​ត្រា​តែ​យន្តហោះ MH370 ត្រូវ​បាន​រក​ឃើញ។ នេះ​បាន​ន័យ​ថា បើ​ក្រុមហ៊ុន​រក​មិន​ឃើញ នោះ​លុយ​នឹង​មិន​ត្រូវ​ប្រគល់​ឲ្យ​ពួកគេ​នោះ​ឡើយ។

យន្តហោះ MH370 អម​ជាមួយ​អ្នក​ធ្វើ​ដំណើរ ២៣៩​នាក់ បាន​បាត់​ស្រមោល​សូន្យឈឹង កាល​ពី​ខែ​មីនា ឆ្នាំ​២០១៤។ នៅ​ឆ្នាំ​២០១៧ អូស្ត្រាលី ចិន និង​ម៉ាឡេស៊ី បាន​ចំណាយ​ប្រាក់​ប្រមាណ​ជា ២០០​លាន​ដុល្លារ ក្នុង​ប្រតិបត្តិការ​រុក​រក MH370 តែ​គ្មាន​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​អ្វី​ឡើយ។ ការ​រុក​រក​នេះ ធ្វើ​ឡើង​ក្នុង​រយៈ​ចម្ងាយ ១២​ម៉ឺន​គីឡូ​ម៉ែត្រ​ការ៉េ។

ក្រោម​កិច្ច​សន្យា​ថ្មី​រវាង​ម៉ាឡេស៊ី និង​ក្រុមហ៊ុន​អាមេរិក ប្រតិបត្តិការ​រុករក​លើក​នេះ នឹង​ពង្រីក​ទំហំ​ដល់ ២៥​ម៉ឺន​គីឡូ​ម៉ែត្រ​ការ៉េ​បន្ថែម​ទៀត ដែល​មាន​រយៈពេល​ប្រហែល ៩០​ថ្ងៃ៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;