ក្បាច់​អបអរ​ថ្មី​របស់ Neymar ដែល​កំពុង​​ល្បី មាន​បង្កប់​អត្ថន័យ​មួយ

  • 2018-01-11 03:37:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Neymar បាន​បង្កើត​ក្បាច់​អបអរ​ដ៏​ចម្លែក​មួយ បន្ទាប់​ពី​ស៊ុត​បាល់ ១១​ម៉ែត្រ​បញ្ចូល​ទី ឲ្យ PSG នាំ​មុខ​ក្រុម Amiens ក្នុង​ការ​ប្រកួត​វគ្គ ៨​ក្រុម​ចុងក្រោយ ពាន​រង្វាន់ League Cup បារាំង ដែល​បញ្ចប់​ទៅ​ក្នុង​លទ្ធផល ២-០ កាលពី​យប់មិញ។

នៅពេលដែលស៊ុតបញ្ចូលទីនៅនាទី៥៣ កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូបនេះ​បាន​ដោះ​ស្បែក រួច​ដាក់​ទូល​លើ​ថ្ងាស ប្រៀប​ដូចជា​បាល់។ សកម្មភាព​នេះ បាន​បង្ក​ការ​ងឿងឆ្ងល់​នៅ​លើ​បណ្ដាញ​សង្គម​នានា។

ការ​អបអរ​នេះ ត្រូវ​បាន​យល់ថា គឺ​ជា​ការ​ផ្សព្វផ្សាយ​ឃោសនា​ឲ្យ​ក្រុមហ៊ុន​លក់​សម្ភារៈ​កីឡា Nike ស្រប​ពេល​ដែល​ស្បែក​ជើង​របស់ Neymar ជា​ម៉ាក​ដែល​ចេញ​កាល​ពី​ឆ្នាំ​១៩៩៨ ដែល​ពេល​នោះ​ពាក់​ដោយ​តារា​បាល់ទាត់​ប្រេស៊ីល Ronaldo ៕

ប្រតិកម្មមួយចំនួននៅលើបណ្ដាញសង្គម

ប្រភព៖ sportbible ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;