តម្លៃ​ខ្លួន​អ្នក​លេង​គុន​ខ្មែរ ៥​រូប ក្នុង​ការ​ប្រកួត​ម្ដងៗ

  • 2018-01-11 06:22:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​អ្នក​ប្រដាល់​គ្រប់​រូប​​ នៅ​ពេល​ឡើង​ប្រកួត​ម្ដងៗ ​ទទួល​បាន​​ប្រាក់​តម្លៃ​ខ្លួន​ទៅ​តាម​កេរ្តិ៍ឈ្មោះ​ និង​សមត្ថភាព​របស់​ខ្លួន​។ ​អ្នក​ខ្លះ​បាន​ច្រើន ​ហើយ​អ្នក​ខ្លះ​ទៀត​បាន​តិច។ ​ខាង​ក្រោម ជា​បង្ហាញ​តម្លៃ​ខ្លួន​កីឡាករ​ប្រដាល់​ល្បី​ៗ ៥ រូប៖ ​​

សុខ ធី ៖ ជើង​ខ្លាំង​វ័យ​ក្មេង​រូប​នេះ ​បច្ចុប្បន្ន​ឡើង​សង្វៀន​នៅ​ប្រទេស​ថៃ​ម្ដង​ទទួល​​បាន​តម្លៃ​ខ្លួន​ ៤៥០០០​បាត (ប្រហែល​១៣០០​ដុល្លារ)​។ ​ក្នុង​មួយ​​ខែ​រូប​គេ​​អាច​រក​​បាន​ចន្លោះ​ពី​ ៨០ ០០០បាតទៅ៩០ ០០០​ បាត​ផង​ដែរ (២៤០០ ទៅ ២៧០០​ដុល្លារ)។

ធឿន ធារ៉ា ៖ ឡើង​សង្វៀន​ Max Muay Thai ​កន្លង​ទៅ អ្នក​ប្រដាល់​រូប​នេះ​ទទួល​បាន​តម្លៃ​ខ្លួន​​ចំនួន ​២​ម៉ឺន​បាត (ជាង ​៦០០​ដុល្លារ​សហរដ្ឋ​អាមេរិក)។

រឿង សោភ័ណ្ឌ ៖ កីឡាករ​​ឆ្នើម​របស់​កម្ពុជា​ដែល​ពូ​កែ​ប្រើ​កណ្ដាប់​ដៃ​រូប​នេះ​ ត្រូវ​បាន​គេ​ដឹង​ថា ទទួល​ប្រាក់​តម្លៃ​ខ្លួន​ចន្លោះ​ពី ៤០០ ទៅ ​៥០០ ដុល្លារ​អាមេរិក អាស្រ័យ​ទៅ​តាម​តម្លៃ​នៃ​​ប៉ុស្តិ៍​ទូរទស្សន៍។

ឡុង សុភី ៖ អ្នក​ប្រដាល់​ចាស់​វស្សា​ដែល​កំពុង​ឡើង​កូដ​រូប​នេះ​ ត្រូវ​បាន​គេ​ដឹង​ថា ទទួល​បាន​ប្រាក់​តម្លៃ​ខ្លួន​​ចន្លោះ​ពី ៤០០ ទៅ ៤៥០ ដុល្លារ​អាមេរិក​ ហើយ​ចំនួន​ទឹក​ប្រាក់​នេះ​អាស្រ័យ​ទៅ​តាម​ប៉ុស្តិ៍​ទូរទស្សន៍​។

ពេជ្រ ម្ទេស​ខ្មាំង ៖ អ្នក​ប្រដាល់​វ័យ​​២២​ឆ្នាំ​រូប​នេះ ​ធ្លាប់​ប្រកួត​បាន​ ៨៨ ដង​ក្នុង​នោះ​​ឈ្នះ​ ៨១ ដង​ស្មើ​ ២ ចាញ់ ៥ ដង។ សម្រាប់​តម្លៃ​ខ្លួន​​ដែល​រូប​គេ​ទទួល​បាន​ក្នុង​ការ​ប្រកួត​ម្ដង​ៗ​គឺ​មាន​ចំនួន​ចន្លោះ​ពី ៣៥០ ទៅ ៤០០ ដុល្លារ​អាមេរិក៕​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី
;