ចិន សន្យា​ផ្តល់​ជំនួយ​ឥត​សំណង ជិត ២០០​លាន​ដុល្លារ​ដល់​កម្ពុជា

  • 2018-01-11 06:55:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ

ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​វិមាន​សន្តិភាព​នាព្រឹក​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០១៨ លោក លី ខឺឈាង នាយក​រដ្ឋមន្ត្រី​ចិន បាន​សន្យា​ថា ចិន​នឹង​ផ្តល់​​មូល​និធិ​ឥត​សំណង​ ១២០០​លាន​យ័ន (ប្រហែល​ជាង ១៨០​លាន​ដុល្លារ) ដល់​កម្ពុជា។

លោក លី ខឺឈាង បញ្ជាក់​ថា មូលនិធិ​នេះ គឺ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ខ្នាត​តូច និង​មូលនិធិ​ ៦០០លានយ័ន (ជាង ៩០លាន​ដុល្លារ) ថែម​​ទៀត សម្រាប់​គម្រោង​អភិវឌ្ឍន៍​ធំៗ​ដូចជា​ផ្លូវ​ល្បឿនលឿន​ជាដើម។​

សូម​រំលឹក​ផងដែរ​ថា កាលពី​ខែ​ធ្នូ ឆ្នាំ២០១៧​កន្លងទៅ​នេះ ប្រទេស​ចិន ក៏បាន​ចុះ​កិច្ច​ព្រមព្រៀង​ផ្តល់​ជំនួយ​ជាង ៧,៣១​លាន​ដុល្លារ ក្នុងការ​អនុវត្ត​គម្រោង​ចំនួន​១៦ នៅ​កម្ពុជា​ផងដែរ ដោយ​ស្ថិតក្រោម​ក្របខណ្ឌ​មូលនិធិ​ពិសេស​មេគង្គ-ឡានឆាង។

គួរ​បញ្ជាក់​ថា លោក លី ខឺឈាង បាន​អញ្ជើញមក​កម្ពុជា ពីថ្ងៃទី​១០ ដល់ ១១ខែ​មករា ឆ្នាំ​២០១៨ ដើម្បី​បំពេញ​ទស្សនកិច្ច និង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​មេគង្គ-ឡានឆាង​លើក​ទី២៕


អត្ថបទ៖ សំភី