តារា​ជើងចាស់ អម្ពរ​ ទេវី មក​ដល់​កម្ពុជា​ ផ្អើល​អ្នក​គាំទ្រ​នៅ​ព្រលាន​យន្តហោះ

  • 2018-01-11 07:08:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​សម្ដែង​ជើង​ចាស់​ អ្នកនាង អម្ពរ​ ទេវី បាន​មក​​ដល់​ប្រទេស​កម្ពុជា​តាម​ការ​គ្រោង​ទុក​ នៅ​វេលាថ្ងៃត្រង់ ថ្ងៃ​ទី១១ ខែមករា ឆ្នាំ២០១៨។ ដំណើរមកដល់នេះ ធ្វើ​ឲ្យ​កក្រើក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ព្រោះមាន​អ្នក​គាំទ្រ​ សាច់ញាតិ និង​​អ្នក​សិល្បៈ​ទៅ​ឈរ​ចាំ​ទទួល​​តារា​សម្ដែង​ជើង​ចាស់​រូប​នេះ​យ៉ាងច្រើនកុះករ​។

ដំណើរ​ពី​​អាមេរិក​ មក​កាន់​កម្ពុជា​សា​ជា​ថ្មី​ម្ដង​ទៀត​របស់​អ្នកនាង អម្ពរ​ទេវី គឺ​​​មាន​រយៈពេល ២ខែ ក្នុង​គោល​បំណង​ថត​រឿង​ភាគ​ថ្មី​ចំនួន២ គឺ​រឿង​ "ឆន្ទា" របស់​​ផលិតកម្ម​ Red Picture និង​រឿង "កាកី" របស់​ផលិតកម្ម​ LD។

នេះ​គឺ​ជា​ដំណើរ​ចុះ​មក​ថត​កុន​លើក​ទី​២​របស់​​អ្នក​នាង អម្ពរ​ ទេវី បន្ទាប់​ពី​បាន​ថត​ភាព​យន្ត​ខ្នាត​ធំ​១ រឿង​​ឲ្យ​អ្នក​ស្រី​ ពាន់ ភួង​បុប្ផា ​កាល​ពី​ពេល​កន្លង​ទៅ​៕

បង​ប្អូន​សិល្បករ និង​អ្នក​គាំ​ទ្រ​រង់ចាំ​ស្វាគមន៍​​អ្នកនាង អម្ពរទេវី នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី
;