ពូទីន៖ គីម ជុងអ៊ុន ជា​មនុស្ស​ឆ្លាត ហើយ​អាច​យក​ឈ្នះ ដូណាល់ ត្រាំ

  • 2018-01-12 07:39:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក វ៉្លាឌឺមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​១១​មករា​ថា មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​គឺ​ជា​មនុស្ស "ឆ្លាត និង​ចាស់​ទុំ" ហើយ​បាន​យក​ឈ្នះ​លើ​ការ​ប្រកួត​ប្រជែង​ជាមួយ​លោក​ខាង​លិច (អាមេរិក) ជុំវិញ​កម្មវិធី​មីស៊ីល និង​នុយក្លេអ៊ែរ។

លោក វ៉្លាឌឺមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី
លោក ពូទីន និយាយ​​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ថា៖ "ខ្ញុំ​គិត​ថា ច្បាស់​ណាស់​គឺ​លោក គីម ជុងអ៊ុន ជា​អ្នក​ឈ្នះ​ក្នុង​ជុំ​នេះ។ លោក​បាន​សម្រេច​នូវ​កិច្ចការ​បែប​យុទ្ធសាស្ត្រ​មួយ​ចំនួន​ដូចជា៖ លោក​មាន​អាវុធ​នុយក្លេអ៊ែរ លោក​មាន​មីស៊ីល​ជា​ច្រើន​អាច​បាញ់​ចម្ងាយ ១៣០០០​គីឡូ​ម៉ែត្រ ដែល​អាច​ផ្លោង​ដល់​គ្រប់​ទីកន្លែង​ទាំង​អស់​លើ​ពិភពលោក"។
សកម្មភាព​បាញ់​មីស៊ីល​ចេញ​ពី​ទឹក​របស់​កូរ៉េ​ខាង​ជើង

បន្ថែម​ពី​នេះ លោក​ប្រធានាធិបតី​រុស្ស៊ី ក៏​បាន​ទទូច​ដដែលៗ​ឲ្យ​ពិភពលោក​ធ្វើ​ការ​ចរចា​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង ខណៈ​ដែល​ពេល​នេះ​លោក គីម ជុងអ៊ុន កំពុង​ចង់​ធ្វើ​ឲ្យ​ស្ថានភាព​​នយោបាយ​ស្ងប់ស្ងាត់​ផង​ដែរ​នោះ។ "គាត់ (គីម ជុងអ៊ុន) ជា​មនុស្ស​ឆ្លាត និង​ចេះ​គិត​ច្រើន​ហើយ" លោក ពូទីន បន្ថែម៕

ប្រភព៖ CNBC ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;