តារា៥ រូប ដែលហ៊ាន​ថត​ជា​មួយ​ពស់​​​វែក​ក្របី

  • 2018-01-13 03:44:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​សម្ដែង ៥រូប​ដែល​ធ្លាប់​ថត​ជាមួយ​ពស់​វែក​ក្របី ដែល​ជា​ពស់​មួយ​ប្រភេទ​​កាច​សាហាវ មានពិស គឺ Vj Alaskoo, ឈួន ពន្លឺ, សាវីន ហ្វីលីព, ញ៉ែម សុគន្ធ និង ​កញ្ញា ម៉ៃយ៉ា។

សាវីន ហ្វីលីព (ឆ្វេង)
អ្នក​ទាំង​៥ កំពុង​តែ​​សម្ដែង​ភាពយន្ត​​ថ្មី​​ដែល​ដឹក​នាំ​សម្ដែង​ដោយ​​ផលិតករ​ល្បី​ឈ្មោះ ហ្វៃ សំអាង ​មាន​ចំណង​ជើង​ថា "កូន​ពស់​កេង​កង"។ តាម​ការ​ឲ្យ​ដឹង​ពី Vj Alaskoo ពួក​គេ​ទាំង​៥ បាន​សម្ដែង​ឈុត​​រួម​គ្នា ជា​មួយ​សត្វ​ពស់វែក​ក្របី​ កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​ក្នុង​សកម្មភាព​នៃ​​ការ​សម្ដែង ម្នាក់​​ៗ​សុទ្ធតែ​មាន​ការ​ភ័យ​ខ្លាច​ដូចៗ​គ្នា​ ប៉ុន្តែ​ដោយ​មាន​ម្ចាស់​ពស់​វែក​នោះ ជា​គ្រូ​ពស់​នៅ​ក្បែរ ក៏​​មាន​ទំនុក​ចិត្ត។

«​ពស់​នេះ​វា​កាច​ណាស់​បង​ ឡើង​ប៉ិន​កដៃ ប្រវែង​១ម៉ែត្រ​កន្លះ យើង​កាន់​​វា​ថ្នមៗ​ខ្លាច​វា ឈឺ​ខ្លួន វា​ខាំ​យើង​ វា ព្រួស​ពិស​ដាក់​យើង មាន​គ្រូ​​ពស់​នៅ​ក្បែរ​ដែរ តែ​នៅ​តែ​ភ័យ​​ហ្នឹង​​បង ម៉ៃយ៉ា គាត់​ស្រី​សម្ដែង​បាន ​រឿង​អី​ខ្ញុំ​ធ្វើ​មិន​បាន»។ Vj Alaskoo ថ្លែង។

Vj Alaskoo

តារា​​សម្ដែង​មុខ​ស្រដៀង​កូន​កាត់​ឥណ្ឌា​រូប​នេះ​បាន​រៀបរាប់​ថា លោក​​បាន​សម្ដែង​ជា តួ​ឈ្មោះ នាយ ​ដូច លោក ឈួន ពន្លឺ សម្ដែង​តួ​ឈ្មោះ នាយ​ដន លោក សាវីន ហ្វីលីព សម្ដែង​តួ​ឈ្មោះ ​ពូ​ជា​ លោក ញ៉ែម សុគន្ធ សម្ដែង​ជា​តួ​មាណព និង កញ្ញា ម៉ៃយ៉ា សម្ដែង​ជា នាង​ចំប៉ា។

កញ្ញា ម៉ៃយ៉ា

តាម​ការ​បញ្ជាក់​ពី Vj Alaskoo រឿង​ "កូន​ពស់​កេង​កង" បាន​ថត​ជាង​៦០​ភាគរយ​​ហើយ។ ក្រៅ​ពី​តារា​ទាំង​៥រូប​នេះ រឿង​មួយ​នេះ​ប្រមូលផ្ដុំ​តារា​ល្បី​ប្រចាំ​ប្រទេស​ជា​ច្រើន​រូប​ផ្សេង​ទៀត ក្នុង​នោះ​រួម​មាន​ អ្នក​នាង ចន ច័ន្ទលក្ខិ​ណា​, កញ្ញា ឌុច លីដា, លោក​ឈឹម សក្កដា, ​កញ្ញា ម៉ាក់ សែន សូនីតា, អ្នក​នាង លី ម៉ារីណា, លោក ញ៉ៃម សុគន្ធ, លោក អែត វីន និង តារា​កិត្តិយស​ជាច្រើន​ដួងទៀត៕

អត្ថបទ៖ ស៊ុនហួត

អត្ថបទថ្មី
;