ក្រុមចំនួន២ តំណាង​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អេឡិចត្រូនិក​អន្តរជាតិ

  • 2018-01-13 07:14:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ

វគ្គសន្សំ​ពិន្ទុ​កម្មវិធី​ប្រកួត​កីឡា​អេឡិចត្រូនិក​អន្តរជាតិ MATIC 2018 ដែល​រៀបចំ​ឡើង​នៅ​ប្រទេស​ថៃ នឹង​មាន​ការ​ចូលរួម​ពី​ក្រុម​តំណាង​កម្ពុជា​ចំនួន ២​ក្រុម គឺ Never Care ដែល​ជា​ជើងឯក​ឆ្នាំ​ចាស់ និង​ក្រុម Infinity ។

កម្មវិធី​ប្រកួត៖

  • ជុំ​ទី​មួយ៖ Infinity ជួប EDP ROG (សិង្ហបុរី); ធានសឺ (ចិន) ជួប Never Care

  • ជុំ​ទីពីរ៖ SafetyFirst (ថៃ) ជួប Infinity; Suicide (ម៉ាឡេស៊ី) ជួប Never Care

  • ជុំទីបី៖ អាលី (ចិន) ជួប Infinity; Never Care ជួប InTz Squad (សិង្ហបុរី)

  • ជុំទីបួន៖ Sync Gamining (ម៉ាឡេស៊ី) ជួប Infinity; MMR (ថៃ) ជួប Never Care

  • ជុំទីប្រាំ៖ Nazarick (ថៃ) ជួប Infinity

  • ជុំទីប្រាំមួយ៖ Never Care ជួប MangKaChorn (ថៃ)

ក្រុម Never Care ឈ្នះ​ពានរង្វាន់លេខ១ កាលពី​ឆ្នាំ​២០១៧

សូម​បញ្ជាក់​ថា វគ្គ​សន្សំ​ពិន្ទុ បាន​ចាប់ផ្ដើម​ហើយ​នៅ​ថ្ងៃ​សៅរ៍​នេះ ហើយ​វគ្គ​ផ្តាច់ព្រ័ត្រ​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​អាទិត្យ ទី​១៤ ខែ​មករា ឆ្នាំ​២០១៨។ ប្រទេស​ចូលរួម​មាន​ចំនួន​៥ សម្រាប់​ព្រឹត្តិការណ៍ MATIC 2018 ក្នុង​នោះ​មាន​ម្ចាស់ផ្ទះ​ថៃ ៤ក្រុម កម្ពុជា ២​ក្រុម ចិន ២​ក្រុម សិង្ហបុរី ២​ក្រុម និង​ម៉ាឡេស៊ី មាន ២​ក្រុម។

ចំពោះ​ក្រុម​ជើងឯក​លេខ​១ ក្នុង​ព្រឹត្តិការណ៍ MATIC 2018 នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន ១៥០០០ ដុល្លារ​អាមេរិក​។ ចំណែក លេខ២ ទទួល​បាន ៧០០០ ដុល្លារ លេខ៣ ៤០០០ ដុល្លារ និង លេខ៤ ទទួលបាន​ ២៥០០ ដុល្លារ។

MATIC ជា​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អេឡិចត្រូនិក នៅ​លើ​វិញ្ញាសា AK ៕


ប្រភព៖ Sabay News ប្រែ​សម្រួល៖ លាភ.