ចិន នឹង​ជួយ​កម្ពុជា ជួសជុល​ប្រាសាទ​ភិមាន​អាកាស

  • 2018-01-13 08:38:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​រដ្ឋាភិបាល​ចិន​សម្រាប់​ការ​អភិរក្ស​អង្គរ ហៅ​កាត់ CSA នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នឹង​ធ្វើ​ការ​ជួសជុល​ឡើងវិញ​នូវ​ប្រាសាទ​ភិមាន​អាកាស ដែល​ជា​អតីត​ព្រះបរមរាជវាំង​នៃ​ក្រុង​អង្គរ​ធំ នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៨​នេះ។

ប្រាសាទ​ភិមាន​អាកាស
គម្រោង​ជួសជុល​ប្រាសា​ភិមាន​អាកាស​នេះ​ដែរ ត្រូវ​បាន​លើកឡើង​នៅ​ក្នុង​ឯកសារ​ស្ដីពី លិខិត​ប្ដូរ​សារ​ពី​ការ​ជួសជុល​នៅ​រាជ​វាំង​ក្រុង​អង្គរ​ធំ នៅ​ក្នុង​ពិធី​ចុះ​អនុស្សារណៈ​នៃ​ការ​យោគយល់​គ្នា​លើ​ឯកសារ​ចំនួន១៩ នៃ​ដំណើរ​ទស្សន​កិច្ច​ផ្លូវការ​របស់​ឯកឧត្ដម លី ខឺឈាង នាយករដ្ឋមន្ត្រី​ចិន មកកាន់​កម្ពុជា កាលពី​ថ្ងៃទី​១០-១១ ខែ​មករា ឆ្នាំ​២០១៨ កន្លង​ទៅ។
ពិធី​ចុះ​អនុស្សារណៈ​នៃ​ការ​យោគយល់​គ្នា​លើ​ឯកសារ​ចំនួន១៩ នៃ​ដំណើរ​ទស្សន​កិច្ច​ផ្លូវការ​របស់​ឯកឧត្ដម លី ខឺឈាង

សូម​បញ្ជាក់​ថា CSA នៃ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន ធ្លាប់​បាន​ចូលរួម​ជួសជុល​ប្រាសាទ​ចៅ​សាយ​ទេវតា កាលពី​ឆ្នាំ​១៩៩៤ និង​រួចរាល់​នៅ​ឆ្នាំ​២០០៨ ហើយ​ចាប់​ជួសជុល​ប្រាសាទ​តាកែវ ចាប់ពី​ឆ្នាំ​២០០៧ និង​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០១៧៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;