ហ្វីលីពីន អាច​កើត​មាន​គ្រោះ​ផ្ទុះ​ភ្នំភ្លើង​ដ៏​ខ្លាំងក្លា​មួយ នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ

  • 2018-01-15 04:37:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធាន​ផ្នែក​វិទ្យាសាស្ត្រ​ភ្នំភ្លើង​របស់​ហ្វីលីពីន បាន​ធ្វើ​ការ​ព្រមាន​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា គ្រោះ​ផ្ទុះ​ភ្នំភ្លើង​ដ៏​ខ្លាំង​ក្លា​មួយ​នៅ​ភ្នំ Mount Mayon អាច​នឹង​កើត​មាន​ឡើង ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ (អាច​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ឬ​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ)។

ប្រភព​ដដែល បញ្ជាក់​ថា បច្ចុប្បន្ន កម្អែល​ភ្នំភ្លើង​កំពុង​ប្រមូល​ផ្ដុំ​គ្នា​នៅ​លើ​កំពូល​ភ្នំ Mayon ហើយ ដែល​ជា​ភ្នំ​មាន​សកម្មភាព​ផ្ទុះ​ញឹកញាប់​ជាង​គេ​បង្អស់​នៅ​អាស៊ីអាគ្នេយ៍។

ការ​ព្រមាន​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ភ្នំ​ភ្លើង Mayon កាល​ពី​២​ថ្ងៃ​មុន បាន​ព្រូស​ចេញ​ផ្សែង​ផេះ និង​កម្អែល​ភ្នំ​ភ្លើង ដែល​បង្ខំ​ឲ្យ​ពលរដ្ឋ​ប្រមាណ ៣​ពាន់​នាក់ ត្រូវ​ជម្លៀស​ខ្លួន​ចេញ​ពី​ភូមិ​ស្រុក​នៅ​ក្បែរ​នោះ។ បន្ថែម​ពី​នេះ ក៏​មាន​ការ​លុប​ចោល​ជើង​ហោះហើរ​មួយ​ចំនួន​ផង​ដែរ នៅ​ព្រលាន​យន្តហោះ Cebu Pacific ដោយសារ​មូលហេតុ​អាកាស​មិន​សូវ​ល្អ។

គួរ​បញ្ជាក់​ថា ការ​ខូចខាត​ច្រើន​បំផុត​បង្ក​ឡើង​ដោយ​ភ្នំ​ភ្លើង Mayon គឺ​នៅ​ឆ្នាំ​១៨៤១ ដែល​បាន​បំផ្លាញ​ក្រុង​មួយ​ខ្ទេចខ្ទី និង​សម្លាប់​មនុស្ស​អស់ ១២០០​នាក់៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;