មុខងារ​ស្កេន​មុខ​នៅ​លើ 5T នឹង​ដាក់​ឲ្យ​ប្រើ​សម្រាប់ OnePlus 3/3T

  • 2018-01-15 07:07:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឆ្លើយ​តប​នឹង​ព័ត៌មាន​ចចាមអារ៉ាម​កន្លង​មក ឥឡូវ ក្រុមហ៊ុន OnePlus បាន​ចេញ​មក​បញ្ជាក់​ជា​ផ្លូវការ​ថា OnePlus 3 និង 3T នឹង​ទទួល​បាន​មុខងារ​ស្កេន​ទម្រង់​មុខ​ដូច​ដែល​មាន​នៅ​លើ OnePlus 5T អ៊ីចឹង​ដែរ។

មុខងារ​នេះ នឹង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ក្នុង​កំណែ​អាប់ដេត Beta Build ថ្មី​សម្រាប់ OnePlus 3 និង 3T នា​ពេល​ឆាប់ៗ​ខាង​មុខ។ សូម​បញ្ជាក់​ថា មុខងារ​ស្កេន​ទម្រង់​មុខ​នេះ​ត្រូវ OnePlus បំពាក់ និង​ដាក់​បង្ហាញ​ដំបូង​នៅ​លើ OnePlus 5T ហើយ​មិន​ឃ្លាត​ពេល​គ្នា​ប៉ុន្មាន វា​ក៏​បាន​មក​ដល់ OnePlus 5

ប្រភព៖ GSMarena ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;