Wenger ថា Sanchez នឹង​ចាកចេញ​ពី Arsenal ក្នុង​៤៨​ម៉ោង​ទៀត

  • 2018-01-15 08:58:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Arsene Wenger ​អ្នក​ចាត់​ការ​ក្រុម​កាំភ្លើង​ធំ Arsenal បាន​និយាយ​កាលពី​ថា លោក​រំពឹង Alexis Sanchez នឹងសម្រេច​អនាគត​របស់​គេ ដោយ​ចាក​ចេញ​នៅ​ក្នុង​រយៈ​ពេល ៤៨​ម៉ោង​ខាងមុខ ស្រប​ពេល​ដែល​ក្រុម​បិសាច​ក្រហម Manchester United គឺ​ជា​គោលដៅ​ធំ​របស់​កីឡាករ​សញ្ជាតិ​ស៊ីលី​រូបនេះ។ ការ​អះអាង​របស់​អ្នក​ចាត់​ការ​ក្រុម​កាំភ្លើង​ធំ បាន​ធ្វើឡើង​មុន​ការ​ប្រកួត​ដែល​ក្រុម​របស់​លោក ចាញ់ Bournemouth ដោយ​លទ្ធផល ២-១ យប់​មិញ។

Wenger មិន​បាន​កោះហៅ Sanchez រួម​ដំណើរ​ជាមួយ​មិត្តរួម​ក្រុម​ដទៃ​ទៀត ទៅ​សួរ​សុខ​ទុក្ខ​ក្រុម​ម្ចាស់ផ្ទះ Bournemouth ឡើយ។ ការ​ធ្វើ​ដូច្នេះ ត្រូវ​បាន​អ្នក​ចាត់​ការ​សញ្ជាតិ​បារាំង​ដដែល​ពន្យល់​ថា ដោយសារតែ​ស្ថានភាព​របស់ ​Sanchez មាន​ភាព​ប្រញាប់ប្រញាល់​។

Man Utd ជា​បេក្ខភាព​មួយ​​ដែល​មាន​អាទិភាព​ក្នុង​ការ​នាំ​យក​កីឡាករ​វ័យ​២៩​ឆ្នាំ​របស់ Arsenal បន្ទាប់​ពី Man City បាន​ដក​ខ្លួន​ចេញ ក្រោយ​សំណើ​រវាង​ក្លឹប​មិន​ស្រប​គ្នា។ ក្រុមរបស់​លោក Wenger បានទាមទារ​តម្លៃខ្លួន​ Sanchez ចំនួន​ជាង ៥០លាន​ដុល្លារ​អាមេរិក៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;