Zanco Tiny T1 ទូរសព្ទ​តូច​បំផុត​លើ​លោក ទំហំ​ប៉ុន​មេដៃ

  • 2018-01-15 10:06:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Zanco Tiny T1 ជា​ទូរសព្ទ ដែល​មាន​រូបរាង​តូច​បំផុត​លើ​ពិភពលោក ដោយ​ទម្ងន់​វា​ត្រឹម ១៣​ក្រាម និង​កម្រាស់​តែ ១២​មិល្លីម៉ែត្រ​ប៉ុណ្ណោះ។

ទូរសព្ទ​ដ៏​សែន​ល្អិត​មួយ​នេះ ពុំ​មាន Browser សម្រាប់​បើក​អ៊ីនធឺណិត កម្មវិធី ឬ​អេក្រង់ Touch នោះ​ទេ។ និយាយ​ឲ្យ​ចំ វា​គ្រាន់​តែ​ជា​ទូរសព្ទ​ធម្មតា​មួយ​គ្រឿង​ប៉ុណ្ណោះ ដោយ​លក្ខណៈ​ពិសេស​គឺ​សំដៅ​ទៅ​លើ​រូបរាង​ដ៏​តូច​នេះ​ឯង។

Tiny T1 មាន​អេក្រង់​ប្រភេទ OLED តូច​មួយ​ទំហំ ១២​មិល្លិម៉ែត្រ ហើយ​ដំណើរការ​ដោយ​ប្រព័ន្ធ 2G។ ថ្ម​របស់​វា​ទុក​ចោល​បាន​រយៈពេល ៣​ថ្ងៃ ឯ​ការ​និយាយ​ទូរសព្ទ​វិញ​បាន ៣​ម៉ោង។ ចំពោះ​ការ​បញ្ចូល​ថាមពល​ចាយ​ពេល​មិន​ដល់ ១​ម៉ោង​ទេ។

ដោយសារ​តែ​មាន​អេក្រង់​តូច រាល់​ការ​ផ្ញើ​សារ​ចេញ​ចូល​បាន​ត្រឹម​តែ ៩០​អក្សរ​ប៉ុណ្ណោះ។ ចំណែក​ការ​រក្សា​ទុក​លេខ​ទូរសព្ទ មិន​អាច​ច្រើន​ជាង ៣០០​ឈ្មោះ​ទេ។

គោល​បំណង​នៃ​ការ​បង្កើត Tiny T1 គឺ​ដើម្បី​ងាយ​ស្រួល​ប្រើប្រាស់​ជំនួស​មួយ​ពេលៗ ក្រោយ​បាត់​ទូរសព្ទ ឬ​ក៏​ធ្វើ​ជា​ទូរសព្ទ​សម្ងាត់​ទុក​ការពារ​ខ្លួន ពេល​មាន​អាសន្ន ព្រោះ​វា​មាន​រូបរាង​តូច​មិន​ងាយ​រក​ឃើញ។ Tiny T1 អាច​នឹង​ដាក់​ក្នុង​តម្លៃ​ប្រមាណ​ជា ៥០​ដុល្លារ៕

ប្រភព៖ idropnews ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;