ខេត្ត​មួយ​នៃ​កម្ពុជា នឹង​មាន​រោងចក្រ​ផលិត​បារី​ដ៏​ធំ

  • 2018-01-16 00:24:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គម្រោង​បង្កើត​រោងចក្រ​ផលិត​បារី​របស់​ក្រុមហ៊ុន XIANG GANG TOBACCO (CAMBODIA) CO., LTD នឹង​លេច​រូបរាង​ឡើង​នៅ​ក្នុង​ភូមិ​ស្រុក​ធំ ឃុំ​ជើង​កើប ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១១​មករា ដែល​បាន​សម្រេច​ឯក​ភាព​លើ​ការ​វិនិយោគ​នេះ។

ការ​វិនិយោគ​របស់​រោងចក្រ​បារី​នេះ នឹង​ចំណាយ​ទុន​អស់​ប្រមាណ​ជា ២,២៩​លាន​ដុល្លារ​អាមេរិក ហើយ​អាច​បង្កើត​ការងារ​បាន​ចំនួន ៣១២​កន្លែង៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;