Man Utd យក​ឈ្នះ Stoke ៣-០ បន្ត​ប្រដេញ Man City ​ត្រឹម​១២​ពិន្ទុ

  • 2018-01-16 01:28:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បិសាច​ក្រហម Manchester United បាន​បំបាក់​ក្រុម​ភ្ញៀវ Stoke City ដោយ​លទ្ធផល ៣-០ ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​២៣ លីគ​កំពូល​អង់គ្លេស EPL និង​បន្ត​ប្រដេញ​យក​ចំណាត់​ថ្នាក់​លេខ​១ពី Manchester City ​ត្រឹម ១២​ពិន្ទុ ក្រោយ​ក្រុម​មេឃ​ខៀវ ទទួល​បរាជ័យ​ក្រោម​ថ្វីជើង Liverpool ៤-៣ កាលពី​ម្សិលមិញ។

ខ្សែបម្រើ Paul Pogba បាន Assist ២​គ្រាប់ ឲ្យ​ក្រុម​ម្ចាស់ផ្ទះ Man Utd រក​គ្រាប់​បាល់​នាំមុខ តាំង​ពី​នាទី​៩ ដោយ Antonio Valencia និង គ្រាប់​ទី២ ដោយ Anthony Martial នៅ​នាទី​៣៨។ ចំណែក ខ្សែប្រយុទ្ធ Romelu Lukaku ជា​អ្នក​ស៊ុត​គ្រាប់​ចុងក្រោយ​ឲ្យ​ក្រុម​បិសាច​ក្រហម នៅ​នាទី​៧២។

ត្រឹម​សប្ដាហ៍​ទី២៣ ក្នុង​៣៨​សប្ដាហ៍ ក្រុម Man Utd មាន ៥០​ពិន្ទុ ឈរ​ក្រោម Man City ដែល​មាន ៦២​ពិន្ទុ។ ប្រកួត​បន្ទាប់ Man Utd នឹង​ធ្វើ​ដំណើរ​ទៅ​ជួប Burnley ខណៈ Man City ស្វាគមន៍​ក្រុម​ភ្ញៀវ Newcastle United ​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;