ឡិចស៊ីស LS ស៊េរី​២០១៩ បង្ហាញ​ខ្លួន​លើ​ទីផ្សារ​អាមេរិក​ហើយ ឯ​តម្លៃ​ចាប់ផ្ដើម​ថោក​ជាង​មុន

  • 2018-01-16 02:34:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មីៗនេះ ឡិច​ស៊ីស LS ស៊េរី​ឆ្នាំ២០១៩ បាន​បង្ហាញ​ខ្លួន​នៅ​សហរដ្ឋ​អាមេរិក​ជា​លើក​ដំបូង ជាមួយ​តម្លៃ​ថោក​ជាង LS ស៊េរី ​500h ។

ឡិច​ស៊ីស LS ស៊េរី​ថ្មី​ដដែល មាន​តម្លៃ​ចាប់​ផ្ដើម​ត្រឹម​តែ​ជិត ៧៧០០០​ដុល្លារ​ប៉ុណ្ណោះ​ ធ្វើឲ្យ​វា​មាន​តម្លៃ​ចាប់ផ្ដើម​ថោក​ជាង​ស៊េរី LS 500h ប្រមាណ​ជាង ៣០០០​ដុល្លារ។

ឡិច​ស៊ីស LS ស៊េរី ២០១៩ មាន​បំពាក់​ម៉ាឡេស៊ី Twin Turbo ចំណុះ ៣,៥លីត្រ V6 បង្កើត​កម្លាំង ៤១៦សេះ​។

ម៉ូដែល LS ទាំងអស់ មាន​មក​ជាមួយ​នូវ​ប្រព័ន្ធ​សុវត្ថិភាព Safety System+ ចង្កៀង​មុខ​ភ្លឺច្បាស់ និង​ប្រព័ន្ធ​ដាស់តឿន​ពេល​រថយន្ត​រត់​ខុស​គន្លង​ជាដើម។ ជាមួយ​មុខងារ​ឈ្លាសវៃ​ជា​ច្រើន​ទៀត ការ​បើកបរ​ឡិចស៊ីស LS អាច​ជួយ​ការពារ​ពី​គ្រោះថ្នាក់​ផ្សេងៗ ជា​យថាហេតុ​បាន៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;