TAG Heuer ចេញ​នាឡិកា​ឆ្លាតវៃ តម្លៃ​ប្រហែល iPhone X

  • 2018-01-16 02:59:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ផលិត​នាឡិកា​ដ៏​ប្រណិត TAG Heuer ទើប​ប្រកាស​ចេញ​នាឡិកា​កម្រិត​មធ្យម​ម៉ូដែល​ថ្មី​របស់​ខ្លួន ដែល​មាន​ឈ្មោះ​ថា Connected Modular 41។ វា​នឹង​ត្រូវ​ដាក់​លក់​ក្នុង​តម្លៃ ១២០០​ដុល្លារ ថោក​ជាង​ម៉ូដែល Connected Modular 45 ប្រមាណ​ជា ៣៥០​ដុល្លារ។

តម្លៃ​របស់ Connected Modular 41 គឺ​ប្រហាក់​ប្រហែល​ទៅ​នឹង​តម្លៃ​កំពូល​ស្មាតហ្វូន​​របស់ Apple គឺ​ iPhone X ដែល​ដាក់​លក់​ប្រមាណ​ជា​ជាង ១២០០​ដុល្លារ នៅ​កម្ពុជា។

Connected Modular 41 ត្រូវ​បាន TAG Heuer ធ្វើ​ការ​សហការ​ផលិត​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន​ល្បី Intel និង Google។ នាឡិកា​ឆ្លាតវៃ​នេះ មាន​ជម្រើស​ចំនួន ៩​ពណ៌ ហើយ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android Wear របស់ Google។ អេក្រង់​នាឡិកា ជា​ប្រភេទ AMOLED កម្រិត 390 X 390p អាច​បញ្ចេញ​ពន្លឺ​បាន​ច្បាស់​ល្អ។

ក្រៅ​ពី​នេះ Connected Modular 41 មាន​បំពាក់​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ 8GB, RAM 1GB និង​បន្ទះ​ឈីប Snapdragon Wear 2100។ កម្រិត​ការពារ​ជម្រាប​ទឹក​អាច​ប្រើ​បាន​ក្នុង​ជម្រៅ ៥០​ម៉ែត្រ ហើយ​មាន​ភ្ជាប់​ប្រព័ន្ធ GPS និង NFC ងាយ​ស្រួល​ប្រើ​បច្ចេកវិទ្យា​ចំណាយ​លុយ​តាម​រយៈ Android Pay៕

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;