ដឹង​ពេល​ចាក់​បញ្ចាំង​រឿង "Guardians of the Galaxy 3" ហើយ!

  • 2018-01-16 07:11:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ដឹកនាំ​រឿង​ដ៏​ល្បី​លោក James Gunn បាន​ធ្វើ​ការ​បញ្ជាក់​ថា វគ្គ​ថ្មី​នៃ​រឿង "Guardians of the Galaxy" នឹង​ត្រូវ​ផលិត​ជា​បន្ត​ទៀត បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បញ្ចាំង​វគ្គ​២​កាល​ពី​ឆ្នាំ​២០១៧។

លោក Gunn ប្រាប់​ថា "Guardians of the Galaxy" វគ្គ​៣ នឹង​ចេញ​ក្នុង​អំឡុង​ឆ្នាំ​២០២០​ខាង​មុខ តែ​មិន​ទាន់​ច្បាស់​ពី​ថ្ងៃ​ខែ​នោះ​ទេ។ ចំពោះ​ព័ត៌មាន​​ផ្សេង​ទៀត​​ទាក់ទង​នឹង​រឿង​ថ្មី​នេះ​នៅមិន​​ទាន់​មាន​ការ​បង្ហើប​ឲ្យ​ដឹង​ទេ។

សូម​បញ្ជាក់​ថា "Guardians of the Galaxy" វគ្គ​ដំបូង ចេញ​កាល​ពី​ឆ្នាំ​២០១៤ រក​ចំណូល​បាន ៧៧៣​លាន​ដុល្លារ។ ចំណែក​វគ្គ​២ បញ្ចាំង​នៅ​ឆ្នាំ​២០១៧ ទទួល​បាន​ចំណូល ៨៦៣​លាន​ដុល្លារ៕

ប្រភព៖ Ubergizmo ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;