កីឡាករ Soltilo Angkor ២​នាក់ ផ្ទេរ​ទៅ Angkor Tiger

  • 2018-01-16 09:33:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ត្រឹម​រយៈ​ពេល ២​ថ្ងៃ កីឡាករ​ចំនួន​ពីរ​រូប បាន​ផ្លាស់​ទៅ​​ក្លឹប Cambodian Tiger រដូវកាល២០១៨ បន្ទាប់ពី​ផ្ទេរ​ពី​ក្លឹប Soltilo Angkor ដែល​ទើបតែ​ឡើង​មក​លេង​នៅ​លីគ​កំពូល រដូវ​កាល​២០១៨។

ទី១- ខ្សែ​បម្រើ ស៊ីង ណារិទ្ធិ ដែល​មាន​ប្រភព​មក​ពី​ឃុំ​អូរដំបង១ ស្រុក​សង្កែ ខេត្ត​បាត់ដំបង។ កីឡាករ​កម្ពស់ ១,៧៣​ម៉ែត្រ​រូប​នេះ មាន​អាយុ​២២ឆ្នាំ និង​ធ្លាប់​លេង​នៅ​ក្លឹប​ធនាគារ​ស្រូវ (ក្រុម​មិន​អាជីព) សៀមរាប​អង្គរ (ជម្រើស​ខេត្ត​សៀមរាប) និង Soltilo Angkor ។ Cambodian Tiger បាន​ប្រកាស​ពី​ការ​នាំ​យក​ខ្សែ​បម្រើ​ដដែល នៅ​រសៀល​ថ្ងៃទី​១៦ ខែ​មករា​នេះ។

ខ្សែ​បម្រើ ស៊ីង ណារិទ្ធិ
ទី២- ខ្សែ​ការពារ​ ឈង់ ប៊ុនណាត ដែល​មាន​ប្រភព​មកពី​ឃុំ​ស្វាយ​ដង្គំ ស្រុក​សៀមរាប ខេត្ត​សៀមរាប។ កីឡាករ​កម្ពស់ ១,៨០​ម៉ែត្រ​រូបនេះ មាន​អាយុ​២០ឆ្នាំ និង​ធ្លាប់​លេង​ឲ្យ​ក្រុម​គីរីដងរែក (ក្រុម​មិន​អាជីព) សៀមរាប​អង្គរ និង​ក្រុម​ Soltilo Angkor ។ កីឡាករ​រូបនេះ ត្រូវ​បាន​ប្រកាស​ជា​សមាជិក​ថ្មីរបស់ Cambodian Tiger កាល​ពី​ថ្ងៃទី១៥ ខែ​មករា។
ខ្សែ​ការពារ​ ឈង់ ប៊ុនណាត

អ្នកទាំងពីរ​នឹង​ចូល​រួម​ជា​មួយ​ក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​សៀមរាប​ខាងលើ ក្នុង​រដូវកាល ២០១៨ ដែល​ចាប់ផ្ដើម​នៅ​ដើម​ខែ​មីនា ខាងមុខ​នេះ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;