ក្រសួង​សេដ្ឋកិច្ច បង្ហាញ​ចំនួន​ប្រាក់ខែ ដែលត្រូវ​ជាប់ពន្ធ

  • 2018-01-16 09:35:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចេញ​សេចក្តី​ណែនាំ​ស្តីពីការអនុវត្តអត្រា​ពន្ធ​លើ​ប្រាក់​បៀវត្សរថ្មី កាលពី​ម្សិលមិញ​ថា ចាប់ពី​ខែ​មករា ឆ្នាំ​២០១៨នេះ​តទៅ អ្នក​ដែលមាន​ប្រាក់ខែ​ត្រឹម ១ ២០០ ០០០​រៀល គឺ​មិន​ជាប់​ពន្ធ​ឡើយ (០%)។ ចំណែក​ប្រាក់ខែ​ដែល​ត្រូវ​ជាប់ពន្ធ​គឺ៖

ពី ១ ២០០ ០០១​រៀល ដល់ ២ ០០០ ០០០​រៀល ជាប់​ពន្ធ ៥%

ពី ២ ០០០ ០០០១​រៀល ដល់ ៨ ៥០០ ០០០​រៀល ជាប់​ពន្ធ ១០%

ពី ៨ ៥០០ ០០១​រៀល ដល់ ១២ ៥០០ ០០០​រៀល ជាប់​ពន្ធ ១៥%

និង​លើស​ពី ១២ ៥០០ ០០០រៀល ជាប់​ពន្ធ ២០%។

ក្រសួង​ក៏បាន​បញ្ជាក់​ដែរ​ថា ​មន្រ្តី​រាជការ គ្រូ​បង្រៀន គ្រូពេទ្យ និង​កម្មករ​និយោជិត​ដែល​មាន​បន្ទុក​ចិញ្ចឹម​កូន ប្តី ឬ​ប្រពន្ធ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​កាត់​បន្ថយ​មូលដ្ឋាន​គិត​ពន្ធ​លើ​ប្រាក់ខែ​ចំពោះ​កូន​ក្នុង​បន្ទុក និង​សហព័ទ្ធ​ជា​មេផ្ទះ ក្នុង​ម្នាក់ៗ​ ១២​ម៉ឺនរៀល​ក្នុង​១ខែ។ ការកាត់​បន្ថយ​នេះ នឹង​ធ្វើឲ្យ​អ្នក​ទាំងនេះ ដែលមាន​ប្រាក់ខែ​ក្នុង​រង្វង់​ពី ពី ១ ២០០ ០០១​រៀល ដល់ ១ ៦០០ ០០០​រៀល (ប្រមាណ​ពី ៣០០ ទៅ ៤០០​ដុល្លារ) អាចនឹង​រួចផុត​ពីការ​បង់ពន្ធ។

ចំពោះ​របៀប​នៃការ​កាត់​ពន្ធ​លើ​ប្រាក់​បៀវត្ស សូមអាន​សេចក្តី​ណែនាំ​របស់​ក្រសួង​សេដ្ឋកិច្ច​ខាងក្រោម​នេះ៖

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;