Ferrari គ្រោង​ផលិត​រថយន្ត​ស្ព័រ​ដ៏​ទំនើប ដើរ​ដោយ​អគ្គិសនី ប្រជែង​ជាមួយ Tesla

  • 2018-01-17 03:46:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Ferrari កំពុង​មាន​គម្រោង​ផលិត​រថយន្ត​ស្ព័រ​ទំនើប (Supercar) ដែល​ដំណើរការ​ដោយ​កម្លាំង​អគ្គិសនី ជំនួស​ឲ្យ​ប្រេង​ឥន្ធនៈ។ នេះ​ជា​កា​រ​ប្រកាស​របស់​លោក Sergio Marchionne នាយក​ប្រតិបត្តិ​របស់ Ferrari កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៨។

លោក Sergio បាន​លើក​ឡើង​​ថា ក្រុមហ៊ុន​គូ​ប្រជែង Tesla មាន​សមត្ថភាព​អាច​បង្កើត​រថយន្ត​ស្ព័រ​អគ្គិសនី​ទៅ​រួច ដូច្នេះ​ក្រុមហ៊ុន​ដទៃ​ដូចជា Ferrari របស់​លោក ក៏​អាច​ធ្វើ​​​បាន​​ដូច​គ្នា​ដែរ។

គម្រោង​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា វា​ផ្ទុយ​នឹង​អ្វី​ដែល​លោក Sergio ធ្លាប់​បាន​បង្ហាញ​ទស្សនៈ​ចំពោះ​ការ​អភិវឌ្ឍ​រថយន្ត​អគ្គិសនី នា​ពេល​កន្លង​មក។

សូម​បញ្ជាក់​ថា កាល​ពី​ដើម​ឆ្នាំ​២០១៦​កន្លង​ទៅ Ferrai បាន​ប្រកាស​ថា ក្រុមហ៊ុន​នឹង​មិន​ផលិត​រថយន្ត​ស្ព័រ​អគ្គិសនី​ឡើយ នា​ពេល​អនាគត។ លោក Sergio ថែម​ទាំង​បាន​និយាយ​ថា ការ​បង្កើត​រថយន្ត​អគ្គិសនី​ជា​គំនិត​ដ៏​ល្ងីល្ងើ​​មួយ​ទៀត​ផង៕

ប្រភព៖ CNBC ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;