អ្នក​រកស៊ី​អនឡាញ​តាម YouTube កាន់​តែ​យ៉ាប់យ៉ឺន ព្រោះ​គោលការណ៍​ថ្មី​នេះ

  • 2018-01-17 04:32:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


YouTube នឹង​ចាប់​អនុវត្ត​គោលការណ៍​រក​លុយ​ថ្មី សម្រាប់​ដៃ​គូ​​ពាណិជ្ជកម្ម​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន។ ការ​បើក​មុខងារ​រក​លុយ (Monetization) នឹង​មាន​តម្រូវការ​ខ្ពស់​ជាង​ការ​អនុវត្ត​គោលការណ៍​​ចាស់​នៅ​ឆ្នាំ​២០១៧ ដែល​ទាមទារ​​ការ​មើល​វីដេអូ​តែ ១​ម៉ឺន​ដង​ (view) ប៉ុណ្ណោះ។

គោលការណ៍​ថ្មី នឹង​តម្រូវ​ឲ្យ​គណនី YouTube បើក​ការ​រក​លុយ​បាន​ទាល់តែ​រយៈពេល​​មើល​​វីដេអូ​​មាន​ចំនួន ៤០០០​ម៉ោង និង​ចំនួន Subscriber ដល់ ១០០០​នាក់ ក្នុង​រយៈពេល​១២​ខែ​ចុង​ក្រោយ។ YouTube នឹង​អនុវត្ត​គោលការណ៍​ថ្មី​នេះ​ចាប់​ពី​ ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៨​ ខាង​មុខ។

សូម​បញ្ជាក់​ថា ចំពោះ​គណនី YouTube ណា​ដែល​ធ្លាប់​បើក Monetization រួច​ហើយ តែ​មាន​ចំនួន​ម៉ោង​ទស្សនា និង Subscriber មិន​គ្រប់​នឹង​គោលការណ៍​ថ្មី នឹង​ត្រូវ​បិទ​មុខងារ​រក​លុយ។ នេះ​បាន​ន័យ​ថា ទាល់តែ​គ្រប់​ចំនួន​នៃ​គោលការណ៍​ថ្មី​ទើប​បើក​ឲ្យ​រក​លុយ​ជាមួយ YouTube ម្ដង​ទៀត៕

ប្រភព៖ YouTube ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;