ប្រធានាធិបតី​វៀតណាម ចង់បាន​បច្ចេកវិទ្យា និង​ការ​វិនិយោគ​របស់​ជប៉ុន លើ​វិស័យ៦

  • 2018-01-17 04:40:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​វៀតណាម លោក Tran Dai Quang បាន​បង្ហាញ​ក្តី​រំពឹង​ដោយ​ចង់​បាន​បច្ចេកវិទ្យា និង​ការ​វិនិយោគ​របស់​ជប៉ុន លើ​វិស័យ​អាទិភាព​ចំនួន​៦ សម្រាប់​​យុទ្ធសាស្រ្ត​ឧស្សា​ហូប​នីយកម្ម​របស់​វៀតណាម។ លោក​ថ្លែង​ឲ្យដឹង​ដូច្នេះ ក្នុង​កិច្ច​សម្ភាសន៍​១ ជាមួយ​នឹង​អ្នក​កាសែត​ជប៉ុន Yomiuri Shimbun កាលពី​ពេលថ្មីៗ​នេះ។

វិស័យ​ទាំង៦​នោះ​រួមមាន៖ អេឡិចត្រូនិច គ្រឿង​យន្ត​កសិកម្ម ដំណើរ​ការ​ផលិត​ជលជាតិ និង​កសិដ្ឋាន ការ​ផលិត​កប៉ាល់ ការ​សន្សំ​សំចៃ​ថាមពល និង​ការ​ការពារ​បរិស្ថាន ព្រមទាំង​ឧស្សាហកម្ម​យានយន្ត​ផងដែរ។

លោក​ប្រធានាធិបតី បានចាត់​ទុក​ជប៉ុន គឺជា​ប្រភព​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ដ៏ធំ​បំផុត​របស់​វៀតណាម និងជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ទី៤ ​ផងដែរ។ លោក​បន្ត​ថា ប្រទេស​ទាំង២ បាន​ធ្វើការ​រួមគ្នា​លើ​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ថាមពល​ធំៗ​ជាច្រើន នៅ​វៀតណាម។

រោងចក្រផលិតសេនស័រ (sensor) សម្រាប់​ប្រើក្នុងឧបករណ៍អេឡិចត្រូនិចរបស់ជប៉ុន ១កន្លែង នៅប្រទេសវៀតណាម

សូម​ជម្រាប​ថា គិតពី​ខែ​មករា ដល់ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ការ​វិនិយោគ​ផ្ទាល់​របស់​ជប៉ុន នៅ​វៀតណាម មាន​ទំហំ​ទឹកប្រាក់​សរុប​ស្ទើរ​ជិត ៩ពាន់​លាន​ដុល្លារ គឺ​ច្រើន​ជាង ៤ដង បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុងឆ្នាំ​២០១៦៕

ប្រភព៖ Vietnam News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;