ចំនួន​ពាក្យ​បណ្តឹង ដែល​គណៈ​កម្មការ​រាជធានី-ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ទទួល ក្នុង​រយៈពេល ១៥​ថ្ងៃ

  • 2018-01-17 06:22:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ដំណាក់​កាល​បិទផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង ដែលមាន​រយៈពេល ១៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣០ ធ្នូ ២០១៧ ដល់​ថ្ងៃទី១៤ ខែ​មករា ឆ្នាំ​២០១៨ សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​សភា នីតិកាល​ទី៤ គណៈ​កម្មការ​រាជធានី ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត​ (គធ.ខប) បាន​ទទួល​ពាក្យ​បណ្តឹង​សរុប ១៥០ បណ្តឹង។ គណបក្ស​ប្រជាជន​កម្ពុជា បានដាក់​ពាក្យ​បណ្តឹង ចំនួន ១២៣​បណ្តឹង គណបក្ស​ខ្មែរ​រួបរួម​ជាតិ ចំនួន ១០​បណ្តឹង និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ចំ​នួន ១៧​បណ្តឹង។

​តាម​របាយការណ៍​របស់​នាយកដ្ឋាន​សេវាកម្ម​ច្បាប់ និង​វិវាទកម្ម នៃ គ.ជ.ប កាល​ពី​ថ្ងៃទី១៥ ខែ​មករា ឆ្នាំ​២០១៨ ឲ្យ​ដឹង​ថា បណ្តឹង​ទាំងនោះ​ មាន​បណ្តឹង​តវ៉ា ចំនួន ១៤៩​បណ្តឹង និង​បណ្តឹង​ជំទាស់ ចំនួន ១​បណ្តឹង ក្នុងនោះ​រួមមាន ៖

  • ភូមិភាគទី១​មាន ១៧ បណ្តឹង ជាបណ្តឹងតវ៉ា ​​
  • ភូមិភាគទី២​មាន ០៨ បណ្តឹង ជាបណ្តឹងតវ៉ា ​
  • ភូមិភាគទី៣​មាន ០១ បណ្តឹង ជាបណ្តឹងតវ៉ា ​​​
  • ភូមិភាគទី៤​មាន ១៩ បណ្តឹង ជាបណ្តឹងតវ៉ា ​​​
  • ភូមិភាគទី៥​មាន ៤២ បណ្តឹង ជាបណ្តឹងតវ៉ា ​​​
  • ភូមិភាគទី៦​មាន ១១ បណ្តឹង ជាបណ្តឹងតវ៉ា ​​
  • ភូមិភាគទី៧​មាន ២៥ បណ្តឹង ជាបណ្តឹងតវ៉ា ​
  • ភូមិភាគទី៨​មាន ២៦ បណ្តឹង ជាបណ្តឹងតវ៉ា និង ១បណ្តឹង​ ជាបណ្តឹងជំទាស់ ។​

សូម​បញ្ជាក់​ថា ក្នុង​ចំណោម​បណ្តឹង​ទាំងអស់​ខាងលើ គធ.ខប បាន​សម្រេច៖

  • យល់ព្រមតាមពាក្យបណ្តឹង ​ចំនួន ១៤៤ បណ្តឹង

  • ចារបដិសេធ ​​ចំនួន​​ ១ បណ្តឹង

  • លិខិតជូនដំណឹង ​​ចំនួន ៣ បណ្តឹង

  • ​បណ្តឹង​សុំដក​ពាក្យ​បណ្តឹង ​ចំនួន ២ បណ្តឹង។

ចំពោះ​ការ​ដាក់ ការ​ទទួល និងការ​ដោះស្រាយ​ពាក្យ​បណ្តឹង​នៅ គ.ជ.ប និង​នៅ​ក្រុម​ប្រឹក្សាធម្មនុញ្ញ មិនមាន​នោះ​ទេ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;