ចុង​ឆ្នាំ​២០១៧ ថៃ​រក​ចំណូល​ពី​ទេសចរណ៍​បាន​ជិត ៦​ពាន់​លាន​ដុល្លារ

  • 2018-01-17 06:27:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចំនួន​ទេសចរ​បរទេស​ដែល​មក​លេង​កម្សាន្ត​នៅ​ប្រទេស​ថៃ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៧​កន្លង​ទៅ មាន​ប្រមាណ​ជា ៣,៥​លាន​នាក់។ ចំណែក​ឯ​ចំណូល​វិញ រក​បាន​ប្រហែល ៥,៩​ពាន់​លាន​ដុល្លារ។ នេះ​បើ​យោង​តាម​រដ្ឋលេខាធិការ​អចិន្ត្រៃយ៍​ក្រសួង​ទេសចរណ៍ និង​កីឡា​របស់​ថៃ លោក Pongpanu Svetarundra។

លោក Pongpanu បន្ត​ឲ្យ​ដឹង​ថា ភាគ​ច្រើន​នៃ​ទេសចរ ដែល​មក​លេង​ស្រុក​ថៃ មាន​ប្រភព​ចេញ​ពី​ប្រទេស​អាស៊ី​ខាង​កើត អឺរ៉ុប អាស៊ី​ខាង​ត្បូង និង​សហរដ្ឋ​អាមេរិក។ បើ​ធៀប​នឹង​ឆ្នាំ​២០១៦​ ចំនួន​ទេសចរ​មាន​ការ​កើន​ឡើង​​ដល់ ១៥,៥១%។

បើ​តាម​ការ​ស្រាវជ្រាវ បង្ហាញ​ឲ្យ​ឃើញ​ថា ៥៧% នៃ​ទេសចរ​បរទេស គឺ​ធ្លាប់​មក​លេង​ប្រទេស​ថៃ លើស​ពី​ម្ដង។ លើស​ពី​នេះ​ទៅ​ទៀត ៥៣% នៃ​ពួក​គេ មាន​បំណង​មក​លេង​តែ​ប្រទេស​ថៃ​មួយ​គត់ ពោល​គឺ​មិន​ទៅ​លេង​នៅ​ប្រទេស​ក្បែរ​ខាង​ថៃ​នោះ​ឡើយ៕

ប្រភព៖ Coconut ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;