Facebook សារភាព​ថា Messenger ឥឡូវ​ពិត​ជា​រញ៉េរញ៉ៃ​ណាស់

  • 2018-01-17 07:04:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​រយៈពេល​២​ឆ្នាំ​មក​នេះ កម្មវិធី Facebook Messenger ត្រូវ​បាន​បន្ថែម​នូវ​មុខងារ​ថ្មីៗ​ជា​ច្រើន ដូច​ជា​បច្ចេកវិទ្យា​ទូទាត់​ប្រាក់ ឬ​ក៏​លេង​ហ្គេម​ជាមួយ​មិត្តភ័ក្ដិ ជា​ដើម។ យ៉ាង​ណា​មិញ មាន​មុខងារ​ខ្លះ​ល្អ តែ​ខ្លះ​ទៀត​ក៏​មិន​សូវ​​ជា​មាន​គេ​ប្រើ ហើយ​បែរ​ជា​ធ្វើ​ឲ្យ Messenger មាន​ភាព​រញ៉េរញ៉ៃ​ទៅ​វិញ។

ទាក់ទង​នឹង​បញ្ហា​នេះ លោក David Marcus ប្រធាន​ផ្នែក Messenger របស់ Facebook បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១៦​មករា​ថា បច្ចុប្បន្ន Messenger ពិត​ជា​មាន​មុខងារ​ជា​ច្រើន​ឥត​បាន​ការ​ប្រាកដ​មែន។ ហេតុ​ដូច្នេះ​ហើយ នៅ​ឆ្នាំ​២០១៨ Facebook គ្រោង​នឹង​ធ្វើ​យ៉ាង​ណា​ឲ្យ Messenger មាន​សភាព​ងាយ​ស្រួល​ប្រើប្រាស់​ឡើង​វិញ និង​ផ្ដល់​ជា​បទ​ពិសោធន៍​ល្អៗ​ដល់​អ្នក​កំពុង​ប្រើប្រាស់។

បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក Marcus ពុំ​បាន​បញ្ជាក់​ថា មុខងារ​ណា​ខ្លះ​ទេ​ដែល​នឹង​ត្រូវ​ដក​​ចេញ​ពី Messenger៕

ប្រភព៖ Slash Gear ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;