Samsung ត្រៀម​ឲ្យ​កាដូ​ពិសេស​ដល់​អត្តពលិក​ចូលរួម​អូឡាំពិក​រដូវ​រងា

  • 2018-01-17 07:44:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Samsung បាន​ផ្ដល់​ដំណឹង​ដ៏​ពិសេស​មួយ សម្រាប់​អ្នក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​រងា ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្រុង Pyeongchang ប្រទេស​កូរ៉េ​ខាង​ត្បូង នា​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៨​ខាង​មុខ។

យោង​តាម​ការ​ប្រកាស​របស់ Samsung បាន​ឲ្យ​ដឹង​ថា មន្ត្រី និង​អត្តពលិក ដែល​ចូលរួម​អូឡាំពិក​រដូវ​រងា​លើក​នេះ នឹង​ទទួល​បាន​ស្មាតហ្វូន Galaxy Note 8 Olympic-Edition ម្នាក់​មួយ​គ្រឿង។ Note 8 ដែល​រចនា​យ៉ាង​ពិសេស​សម្រាប់​អូឡាំពិក​នេះ ទើប​ដាក់​បង្ហាញ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៧​មករា។ Note 8 Olympic-Edition មាន​ត្រឹម​តែ ៤​ពាន់​គ្រឿង​ប៉ុណ្ណោះ ហើយ​វា​ផលិត​ឡើង​សម្រាប់​តែ​អូឡាំពិក​​មួយ​គត់ ដូច្នេះ​ពុំ​មាន​ការ​ដាក់​លក់​ឲ្យ​សាធារណជន​ឡើយ៕

ប្រភព៖ Cnet ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;