សម្តេច ហ៊ុនសែន នឹង​ទៅ​ឥណ្ឌា ៥​ថ្ងៃ ដើម្បី​ប្រជុំ និង​ទស្សនកិច្ច

  • 2018-01-17 09:08:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​កម្មករ​កាត់ដេរ​នា​ព្រឹក​ថ្ងៃ​ពុធ ទី​១៧ ខែ​មករា សម្ដេច ហ៊ុន សែន បាន​ប្រកាស​ថា នា​ថ្ងៃពុធ​សប្ដាហ៍​ក្រោយ សម្ដេច​នឹង​អវត្តមាន មិន​បាន​ជួប​ជាមួយ​បងប្អូន​កូន​ក្មួយ​កម្មករ​កាត់ដេរ​នោះ​ទេ ដោយសារ​តែ​នៅ​ថ្ងៃ​នោះ សម្ដេច​នឹង​ត្រូវ​ចេញ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌា។

ការ​ធ្វើ​ដំណើរ​ទៅ​ឥណ្ឌា​របស់​សម្តេច​នាយករដ្ឋមន្ត្រី មាន​រយៈពេល ៥​ថ្ងៃ រាប់​ចាប់​ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៨ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ឥណ្ឌា-អាស៊ាន បុណ្យ​ជាតិ​ឥណ្ឌា និង​ទស្សនកិច្ច​ផ្លូវការ៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;