សាកលវិទ្យាល័យ​ថៃ​ចំនួន ៨ ប្រកាស​ផ្ដល់​អាហារូបករណ៍​ដល់​កម្ពុជា

  • 2018-01-17 10:00:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹង​ថា ក្រសួង​អប់រំ​ប្រទេស​ថៃ សហការ​ជាមួយ​សាកល​វិទ្យាល័យ​ចំនួន ៨ ក្នុង​ប្រទេស​ថៃ បាន​ផ្ដល់​អាហារូបករណ៍​ចំនួន ៣២​កន្លែង ដល់​បេក្ខជន​មក​ពី​ប្រទេស​កម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា ដើម្បី​បន្ត​​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ និង​ថ្នាក់​បណ្ឌិត។

ភាគី​ថៃ​នឹង​រ៉ាប់រង​ថ្លៃ​សិក្សា ផ្ដល់​ប្រាក់​អាហារូបករណ៍​ប្រចាំ​ខែ ចំណាយ​លើ​ការ​ធ្វើ​ដំណើរ ផ្ដល់​កន្លែង​ស្នាក់នៅ រ៉ាប់រង​សេវា​សុខភាព និង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត។ កាល​បរិច្ឆេទ​ថ្ងៃ​ផុត​កំណត់​គឺ​នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨៕

អាន​លម្អិត៖

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;