ជនជាតិ​ខ្មែរ​រស់នៅ​ខុស​ច្បាប់ ២នាក់ ត្រូវ​សមត្ថកិច្ច​ថៃ ចាប់​ខ្លួន ដោយ​សារ​ប្រកប​របរ​...

  • 2018-01-17 13:05:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សមត្ថកិច្ច​ថៃ​បាន​ចាប់​ខ្លួន អ្នក​ចំណាកស្រុក​ខុស​ច្បាប់ ​៣នាក់ ដែល​ក្នុង​នោះ​ពីរ​នាក់​មក​ពី​កម្ពុជា និង ម្នាក់​ទៀត​មក​ពី​មីយ៉ាន់ម៉ា​ ដោយសារ​ការ​លក់ទំនិញ​ក្លែងក្លាយ។ ការ​ចាប់​ខ្លួន​នេះ​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ស្រុក​ Muangក្នុង​ខេត្ត​ពូកេត ប្រទេស​ថៃ ពី​បទ​លក់​ទំនិញ​ក្លែងក្លាយ កាលពី​ថ្ងៃអង្គារ ទី​១៦ ខែ​មករា ឆ្នាំ​២០១៨​។

មន្ត្រី​ក្រសួងមហាផ្ទៃ​ថៃ​ រួម​គ្នា​ជាមួយ កង​ទ័ព​ និង​មន្ត្រី​ជើង​ទឹក ដែល​ដឹក​នាំ​ដោយ​លោក Danai Jaikheng ចៅហ្វាយ​ស្រុក​ទទួល​បន្ទុក​ក្រុង​ពូកេត បាន​ចាត់​វិធានការ​ទៅ​លើ​អ្នក​លួច​លក់​ទំនិញ​ដែល​ល្មើស​នឹង​ច្បាប់​កម្មសិទ្ធិ​បញ្ញា។

អ្នក​ទាំង​៣នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នេះ​ រួមមាន លោកDoan Thi Thuan អាយុ​៣៩ឆ្នាំ ជនជាតិ​មីយ៉ាន់ម៉ា ដោយ​សមត្ថកិច្ច​បាន​រឹបអូស​របស់​ក្លែងក្លាយ​ប្រមាណ​៦៧៤។ រីឯ ជនជាតិ​ខ្មែរ​ពីរ​នាក់​វិញ គឺ​មាន​លោក​ រុណ (Ron) អាយុ ២៤ឆ្នាំ និង​លោក ព្រាន គីមរ៉ា (Prean Kimra) អាយុ​២០​ឆ្នាំ ហើយ​សមត្ថកិច្ច​បាន​រឹបអូស​របស់​ក្លែងក្លាយ​​ប្រមាណ​ ៣៧៩ ពី​ពួកគាត់​រួមមាន​វ៉ែនតា​ម៉ាក​ល្បី​ជាដើម។

ជុំវិញ​រឿង​នេះ​ អ្នក​ទាំង​បី​នេះ​ ត្រូវ​បានចោទ​ប្រកាន់​ពី​បទ​លួច​ចូល​ទៅកាន់​ប្រទេស​ថៃ ​ដោយ​ខុស​ច្បាប់​ទៀត​ផង៕

ប្រភព៖ The Nation ប្រែសម្រួល៖ អ៊ឺម ម៉េងស៊ាង

អត្ថបទថ្មី
;