១៦​ថ្ងៃ​ដំបូង​ក្នុង​ឆ្នាំ២០១៨ ​រដ្ឋាភិបាល ចំណាយ ២០​ម៉ឺន​ដុល្លារ​លើ​កម្មការិនី​ដែល​សម្រាល​កូន

  • 2018-01-17 13:35:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​កម្មករ​កាត់ដេរ​ជាង ១៦០០០ ​នាក់ នៅ​តំបន់​រោងចក្រ ព្រៃ​ទា ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ពុធ ទី​១៧​ខែ​មករា សម្តេច ហ៊ុន សែន បាន​ប្រកាស​ថា ក្នុង​រយៈ​ពេល ១៦​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី១ ខែ​មករា មាន​ស្ត្រី​ជា​កម្មករ ចំនួន ១៨៩៥ នាក់ ​បាន​សម្រាល​កូន ហើយ​បាន ១៩១៤ ទារក (ស្ត្រី​ខ្លះ សម្រាល​បាន​កូន​ភ្លោះ)។ សម្ដេច​នាយករដ្ឋមន្ត្រី​បន្ត​ថា រដ្ឋាភិបាល បាន​ចំណាយ​ថវិកា​អស់​ប្រមាណ ៧៦៤​លាន ៤​សែន​រៀល ស្មើ​ប្រមាណ ២០​ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​ផ្តល់​ឲ្យ​ស្ត្រី​ទាំងនោះ។ កម្មការិនី ដែល​សម្រាល​បាន​កូន​ម្នាក់ ទទួល​បាន ៤០ ម៉ឺន​រៀល។

សម្ដេច ហ៊ុន សែន ចុះជួបកម្មការិនីរោងចក្រ នាពេលកន្លងទៅ
សម្តេច ហ៊ុន សែន ក៏​បាន​ប្រកាស​ថា រាជរដ្ឋាភិបាល​បាន​ត្រៀម​បម្រុង​ថវិកា ១០​លាន​ដុល្លារ ក្នុង​១​ឆ្នាំ សម្រាប់​ផ្តល់​ឲ្យ​ស្រ្តី​កម្មករ​កាត់ដេរ រួម​ទាំង​ស្ត្រី​បម្រើ​ការងារ​ក្នុង​វិស័យ​ឯកជន ទាំង​ក្នុង​ប្រព័ន្ធ និង​ទាំង​ក្រៅ​ប្រព័ន្ធ​ទាំងអស់​ទូទាំង​ប្រទេស។ ពោល​គឺ​ឲ្យ​អ្នក​បម្រើ​ការងារ​ក្នុង​វិស័យ​ឯកជន ដែល​បាន​ចុះ​បញ្ជី​ការងារ និង​ធ្វើ​ប័ណ្ណ​ការងារ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ប.ស.ស របស់​ក្រសួង​ការងារ។

នៅ​ពេល​សព្វ​ថ្ងៃ ប.ស.ស ថវិកា​ក្នុង​ដៃ ២៥% នៃ​ថវិកា​សរុប ១០​លាន​ដុល្លារ ពោលគឺ​មាន ២​លាន ៥​សែន​ដុល្លារ សម្រាប់​បើក​ផ្តល់​ប្រាក់​គោល​នយោបាយ សម្រាប់​កម្មការិនី​និយោជិក​សម្រាល​កូន។ ថវិកា ២៥% នេះ ក្រសួង​សេដ្ឋកិច្ច ត្រូវ​បំពេញ​បន្ថែម​ដល់ ប.ស.ស រហូត។ នេះ​បើ​តាម​សម្តេច​នាយករដ្ឋមន្ត្រី​៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;