ត្រាំ ចោទ​រុស្ស៊ី​ថា លួច​ជួយ​កូរ៉េ​ខាង​ជើង​ឲ្យ​គេច​ផុត​ពី​ទណ្ឌកម្ម​អន្តរជាតិ

  • 2018-01-18 01:53:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក បាន​និយាយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា ប្រទេស​រុស្ស៊ី បាន​លួច​ជួយ​កូរ៉េ​ខាង​ជើង​ឲ្យ​រួច​ផុត​ពី​ទណ្ឌកម្ម​អន្តរជាតិ ដែល​ធ្វើ​ឡើង​ដើម្បី​ទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ និង​មីស៊ីល​របស់​ប្រទេស​ផ្ដាច់​ការ​មួយ​នេះ។

បន្ថែម​ពី​នេះ លោក ត្រាំ ក៏​បាន​បង្ហាញ​ពី​ភាព​ស្រងាក​ចិត្ត​ផង​ដែរ ព្រោះ​លោក​ធ្លាប់​រំពឹង​ថា រុស្ស៊ី​នឹង​ផ្សារភ្ជាប់​ទំនាក់ទំនង​យ៉ាង​ល្អ​ជាមួយ​អាមេរិក ក្រោយ​លោក​ជាប់​ជា​ប្រធានាធិបតី​អាមេរិក​កាល​ពី​ឆ្នាំ​២០១៦។

ការ​ថ្លែង​យ៉ាង​ដូច្នេះ​របស់​លោក​ប្រធានាធិបតី ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សេចក្ដី​រាយការណ៍​ពី​មន្ត្រី​អាមេរិក​ថា រុស្ស៊ី និង​ចិន នៅតែ​​បន្ត​ជួយ​ដល់​កូរ៉េ​ខាង​ជើង បើ​ទោះ​ជា​ប្រទេស​ទាំង​២​ធ្លាប់​ប្រកាស​ដាក់​ទណ្ឌកម្ម​ក៏​ពិត​មែន។ លោក​ស្រី Tammy Duckworth សមាជិក​ព្រឹទ្ធសភា​អាមេរិក និយាយ​ថា ច្បាស់​ណាស់ រុស្ស៊ី និង​ចិន កំពុង​តែ​ផ្ដល់​ជំនួយ​ជា​ច្រើន​ដល់​កូរ៉េ​ខាង​ជើង ដោយ​ពួក​គេ​បាន​បំពាន​ច្បាប់​ដាក់​ទណ្ឌកម្ម​របស់​អន្តរជាតិ៕

ប្រភព៖ CNN ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;