ប្រទេស​មួយ​នៅ​អាស៊ី មាន​ព្រលាន​យន្តហោះ​ដ៏​មមាញឹក​ជាង​គេ​លើ​លោក

  • 2018-01-18 03:08:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​ទិន្នន័យ​វិភាគ​អាកាសចរណ៍ OAG បាន​ឲ្យ​ដឹង​ថា កូរ៉េ​ខាង​ត្បូង​គឺ​ជា​ប្រទេស​ដែល​មាន​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​ដ៏​មមាញឹក​ជាង​គេ​បំផុត នៅ​លើ​ពិភពលោក ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ។

ជើង​ហោះ​ហើរ​ដែល​មាន​ការ​ធ្វើ​ដំណើរ​ច្រើន​បំផុត​គឺ​ជើង​ហោះហើរ​រវាង​កោះ Jeju និង​ទីក្រុង​សេអ៊ូល ដែល​មាន​រយៈពេល​ចម្ងាយ​ត្រឹម ៤៥៤​គីឡូម៉ែត្រ​ពី​គ្នា។ កាល​ពី​ឆ្នាំ​២០១៧ រវាង​កោះ Jeju និង​ទីក្រុង​សេអ៊ូល មាន​ការ​ហោះហើរ​សរុប​ចំនួន ៦៤៩៩១​លើក (ទៅ​វិញ​ទៅ​មក) ហើយ​គិត​ក្នុង​១​ថ្ងៃ​មាន​មនុស្ស​ធ្វើ​ដំណើរ​ប្រមាណ​ជា ១៧៨​នាក់។

ជើង​ហោះហើរ​ដែល​មមាញឹក​ជាង​គេ នៅ​ក្នុង​ចំណាត់​ថ្នាក់​ទី​២ បាន​ទៅ​លើ​ប្រទេស​អូស្ត្រាលី។ ការ​ធ្វើ​ដំណើរ​ពេញ​និយម​បំផុត​នៅ​ក្នុង​ប្រទេស​នេះ​គឺ​រវាង​ទីក្រុង Melbourne និង​ទីក្រុង​ស៊ីដនី ដែល​មាន​ជើង​ហោះ​ហើរ​សរុប ៥៤៥១៩​លើក៕

ប្រភព៖ Asiancorrespondent ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;