សារព័ត៌មាន​ល្បី CNN ត្រូវ​លោក ត្រាំ ប្រគល់​ពាន​ព័ត៌មាន "ក្លែងក្លាយ" ឲ្យ​ចំនួន​៤

  • 2018-01-18 03:45:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក បាន​វាយ​ប្រហារ​ចំៗ​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន ដែល​លោក​អះអាង​ថា បាន​ផ្សាយ​ព័ត៌មាន​មិន​ពិត​នា​ពេល​កន្លង​មក ជា​ពិសេស​នៅ​អំឡុង​ពេល​បោះឆ្នោត​រើស​អ្នក​ដឹកនាំ​ថ្មី​របស់​​សហរដ្ឋ​អាមេរិក កាល​ពី​ឆ្នាំ​២០១៦។

បន្ថែម​ពី​ការ​រិះគន់​ចំៗ លោក ដូណាល់ ត្រាំ កាល​ពី​ម្សិលមិញ​បាន​បង្កើត​នូវ​ពាន​រង្វាន់​ព័ត៌មាន "ក្លែង​ក្លាយ" ចំនួន ១១ ដោយ​ក្នុង​ចំណោម​នោះ​សារព័ត៌មាន​អន្តរជាតិ CNN ទទួល​​ពាន​បាន ៤ ច្រើន​ជាង​គេ។ ក្រៅ​ពី CNN ក៏​មាន​សារព័ត៌មាន​ផ្សេង​ទៀត​ផង​ដែរ​ដូចជា The New York Times, ABC, Time, Newsweek, Washington Post និង RUSSIA COLLUSION៕

ប្រភព៖ telegraph ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;