ក្រសួង​កសិកម្ម និង​ភាគីវៀតណាម ចុះ​ MoU ជំរុញ​ផលិតកម្ម​ស្វាយចន្ទី​នៅ​កម្ពុជា

  • 2018-01-18 03:59:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​សមាគម​ស្វាយចន្ទី​វៀតណាម បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ដើម្បី​ជំរុញ​ផលិតកម្ម​ស្វាយ​ចន្ទី​នៅ​កម្ពុជា សម្រាប់​ការ​នាំ​ចេញ កាលពី​រសៀល​ថ្ងៃ​ទី១៧ ខែ​មករា ឆ្នាំ​២០១៨។

ពិធី​ចុះ​អនុស្សរណៈ​នេះ ធ្វើ​ឡើង​ក្រោម​អធិបតីភាព លោក​រដ្ឋមន្ត្រី វេង សាខុន និង លោក ង្វៀន ដុកថាញ់ ប្រធាន​សមាគម​ស្វាយ​ចន្ទី​វៀតណាម​ប្រចាំ​នៅ​កម្ពុជា និង លោក ហ័ង មិញ ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា។

ពិធីអនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា រវាងកម្ពុជា និងភាគីវៀតណា​ម កាលពីម្សិលមិញ
អនុស្សរណៈ​នេះ នឹង​ជំរុញ​ដំណាំ​ស្វាយ​ចន្ទី​នៅ​កម្ពុជា ការ​ផ្ទេរ​បច្ចេកទេស​ប្រមូល​ផល​និង​ឃ្លាំង​សម្ងួត ជំរុញ​ការ​វិនិយោគ ការ​ផ្សារ​ភ្ជាប់​រវាង​អ្នក​ដាំ​ទៅ​នឹង​ទីផ្សារ ព្រមទាំង​លើក​កម្ពស់​ការ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍ ក្នុង​ន័យ​លើកកម្ពស់​កម្រិត​ជីវភាព​ប្រជាកសិករ កាត់​បន្ថយ​ភាព​ក្រីក្រ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ។

លោក វេង សាខុន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា កាល​ពី​ឆ្នាំ​២០១៦ កម្ពុជា​មាន​លទ្ធភាព​គ្រាប់​ស្វាយចន្ទី​បាន​ប្រមាណ​ជា ១០៤០០០ ​តោន។ លោក​បន្ថែម​ថា កម្ពុជា​រំពឹង​ផលិត​ស្វាយចន្ទី​ឲ្យ​បាន​គ្រាប់ ១លានតោន តាម​តម្រូវ​ការ​ទីផ្សារ។

យោង​តាម​សារព័ត៌មាន Vietnamplus កាល​ពី​ថ្ងៃ​ទី១៧​មករា បាន​ឲ្យដឹង​ថា បច្ចុប្បន្ន​កម្ពុជា បាន​កំពុង​មាន​ដើម​ស្វាយ​ចន្ទី​លើ​ផ្ទៃដី​ប្រមាណ​ជា ១០ម៉ឺន​ហិកតា ដែល​ផលិត​គ្រាប់​ស្វាយ​ចន្ទី​បាន​ជាង ១០​តោន​ក្នុង១​ឆ្នាំ។ ជាមួយ​គ្នា​នេះ កម្ពុជា​គ្រោង​ពង្រីក​ដី​ដាំដុះ​ដើម​ស្វាយ​ចន្ទី​រហូត​ដល់ ៥០-៦០ម៉ឺន​ហិកតា ដើម្បី​សម្រេច​តាម​គោលដៅ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;