ឥណ្ឌា បាញ់​សាកល្បង​មីស៊ីល​១ ដែល​អាច​ទៅដល់​ភាគ​ខាងជើង​បំផុត​នៃ​ប្រទេស​ចិន

  • 2018-01-18 08:24:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​ឥណ្ឌា បាន​បាញ់​សាកល្បង​ដោយ​ជោគជ័យ​នូវ​មីស៊ីល​បាលីស្ទីក​អន្តរទ្វីប​១ ឈ្មោះ Agni-V ចេញពី​កោះ Abdul Kalam នៅ​ព្រឹកថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០១៨។ នេះ​បើតាម​សារព័ត៌មាន​ក្នុងស្រុក​ឥណ្ឌា ANI បាន​ដកស្រង់​សម្តី​របស់​រដ្ឋមន្រ្តី​ការពារ​ជាតិ​ឥណ្ឌា លោក Nirmala Sitharaman។

មីស៊ីល​ដែល​មាន​សមត្ថភាព​អាច​បំពាក់​នុយក្លេអ៊ែរ​១​នេះ ត្រូវបាន​បាញ់​សាកល្បង​ដល់​ចម្ងាយ​ជាង ៥ពាន់​គីឡូម៉ែត្រ ពោល​គឺអាច​ឈាន​ទៅដល់​ផ្នែក​នៃ​ភាគ​ខាងជើង​បំផុត​របស់​ប្រទេស​ចិន​ទៀត​ផង។

ការ​សម្រេច​ជោគ​ជ័យ​នេះ អាច​នឹង​ធ្វើឲ្យ​ឥណ្ឌា ក្លាយជា​សមាជិក១​នៃ​ក្លឹប​បណ្តា​ប្រទេស​ដែលមាន​មីស៊ីល​បាលីស្ទីក រយៈ​ចម្ងាយ ៥០០០ ទៅ ៥៥០០​គីឡូម៉ែត្រ រួម​ជាមួយ​និង​អាមេរិក រុស្ស៊ី ចិន បារាំង និង​អង់គ្លេស​ផងដែរ៕

ប្រភព៖ Indiatimes ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;