ទ័ព​មួក​ខៀវ​កម្ពុជា​ជិត ២០០​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​លីបង់

  • 2018-01-18 09:05:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កង​វិស្វកម្ម​លេខ​៩៦៣ ចំនួន​១៨៤​នាក់ របស់​កម្ពុជា​ត្រូវ​បាន​បញ្ជូន​ឲ្យទៅ​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព នៅ​សាធារណរដ្ឋ​លី​បង់។

ការ​បញ្ជូន​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ការ​រៀប​ចំ​ទទួល​កង​វិស្វកម្ម​លេខ​៣៦៩ និង​កង​វិស្វកម្ម​លេខ​៤៥៩ ដែល​ទើប​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​ក្រោម​ឆត្រ​អង្គការ​សហ​ប្រជាជាតិ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មករា​នេះ។

រូប​ភាព​ឯកសារ
សូម​បញ្ជាក់​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​អន្តរជាតិ​ជិត​៥,០០០​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​ជាង​២០០​នាក់ ទៅ​ចូលរួម​បេសកកម្ម​របស់​អង្គការ​សហ​ប្រជាជាតិ។ បច្ចុប្បន្ន កម្ពុជា​មាន​កងកម្លាំង​ចំនួន​ជិត​១,០០០​នាក់ ដែល​កំពុង​បំពេញបេសកកម្ម​នៅ​ប្រទេស​ចំនួន​៥​រួមមាន ប្រទេស​ស៊ូដង់ ស៊ូដង់​ខាងត្បូង អាហ្វ្រិក​កណ្ដាល លី​បង់ និង​ម៉ាលី។ កម្លាំង​មួក​ខៀវ​ទាំង​អស់​នេះ បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ក្លាយ​ជា​ប្រទេស​បរិច្ចាគ​កម្លាំង​រក្សា​សន្តិភាព​ច្រើន​ជាង​គេ​លំដាប់​ទី​២ នៅ​ក្នុង​តំបន់​អាស៊ាន៕
រូប​ភាព​ឯកសារ

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;